Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១.៦០០ ដុល្លារ​សម្រាប់​ការ៉េម​កី​? វិក្កយបត្រ​លើ​កាត​ឥណទាន​របស់​លោក​បូល​សូ​ណារ៉ូ​កំពុង​បង្ក​ការភ្ញាក់ផ្អើ​ល​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រាក់​ជាង ២១.០០០ ដុល្លារ​អាម៉េរិក​បាន​ជះ​នៅ​ភោជនីយដ្ឋាន​មួយ ក្នុងនោះ ១០.៧០០ ដុល្លារ​បាន​ចំណាយ​នៅ​ហាង​នំប៉័ង​ក្នុងពេល​តែ​មួយ​ថ្ងៃ​។​ការ​ចេញ​ផ្សាយ​ជា​​សាធារណៈ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មករា​អំពី​ការចំណាយ​លើ​កាត​ឥណទាន​ផ្លូវការ​របស់​អតីត​ប្រធានាធិបតី ជែរ បូល​សូ​ណារ៉ូ (Jair Bolsonaro) កំពុង​បង្ក​ការភ្ញាក់ផ្អើល​នៅ​ក្នុង​ប្រទេសប្រេ​ស៊ីល​។​

​ប្រាក់​ជាង ២៧,៦ លាន​រៀល (Real)​ឬ​ជាង ៥ លាន​ដុល្លារ​នៅ​អត្រា​ប្តូរ​ប្រាក់​បច្ចុប្បន្ន ត្រូវ​បាន​គិត​ចេញពី​កាត​ឥណទាន​របស់​ប្រធានាធិបតី​ស្តាំនិយម​រូប​នេះ​ក្នុងអំឡុងពេល​អាណត្តិ​បួន​ឆ្នាំ​របស់​គាត់ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​គណនី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​នៅលើ​វេបសាយ​មួយ​របស់រ​ដ្ឋា​ភិបាល​។​

​ខុស​ពី​អ្នក​កាន់​តំណែង​មុនៗ​របស់គាត់ លោក​បូល​សូ​ណារ៉ូ​បាន​លាក់បាំង​ការសម្ងាត់ ១០០ ឆ្នាំ​អំពី​ការចំណាយ​លើ​កាត​ឥណទាន​របស់​ប្រធានាធិបតី​ក្នុងចំណោម​ព័ត៌មាន​ផ្លូវការ​ផ្សេង​ទៀត​ជាច្រើន​ដែល​​អ្នក​ស្នង​តំណែង លោក ល្វីស អ៊ី​ណា​ស៊ី​អូ លូ​ឡា ដា ស៊ី​ល​វ៉ា (Luiz Inacio Lula da Silva) បានចាប់ផ្តើម​ដកចេញ​វិញ​។​

​លោក​បូល​សូ​ណារ៉ូ​និង​សមាជិក ២១ នាក់​នៃ​ក្រុម​របស់​គាត់​មាន​សិទ្ធិ​ចូល​ប្រើ​កាត​ឥណទាន​របស់​រដ្ឋ​។​

​ដោយ​កែតម្រូវ​សម្រាប់​អតិផរណា ចំនួន​ទឹកប្រាក់​ពេញ​ដែល​គិត​ពី​ក្នុង​កាត​គឺ​ស្មើ​ជិត​ពាក់កណ្តាល​នៃ​ទឹកប្រាក់​ដែល​បាន​ចំណាយ​ក្នុងអំឡុង​អាណត្តិ​បួន​ឆ្នាំ​ដំបូង​របស់​លោក​លូ​ឡា ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៣ ទោះបីជា​គាត់​បាន​ប្រើកា​ត​ជា​ចម្បង​សម្រាប់​ការ​ស្នាក់​នៅ​ពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ក៏ដោយ​។​

​លោក​បូល​សូ​ណារ៉ូ​ជារឿយៗ​បាន​អះអាង​ថា​មិន​បាន​ដក​ប្រាក់ “​មួយ​កាក់​មួយ​សេន​” ពី​កាត​នោះទេ​។​

​ប៉ុន្តែ​ការវិភាគ​នៃ​កំណត់ត្រា​ដែល​ទើបនឹង​បើក​កកាយ​ថ្មីៗ​ដោយ​វេប​សាយព័ត៌មាន Uol បាន​រកឃើញ​ថា​ប្រាក់​ដែល​សព្វថ្ងៃ​ស្មើនឹង​ជាង​២៣៥.០០០​ដុល្លារ​អាម៉េរិក​ត្រូវបាន​ចំណាយ​ដោយ​លោក​បូល​​សូ​ណារ៉ូ​អំឡុង​វិស្សមកាល​ក្នុង​ឆ្នាំ ២០១៩, ២០២០ និង ២០២១​។​

​ប្រាក់​ជិត ១៤.០០០ ដុល្លារ​ត្រូវបាន​ចំណាយ​លើ​ការ​ទៅ​ចាក់​សាំង​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ និង​ប្រាក់ ២៨៦.០០០​ដុល្លារ​ផ្សេងទៀត​សម្រាប់​ការ​ទៅ​ដេក​ច្រើន​ដង​នៅ​សណ្ឋាគារ​ប្រណីត​នៅ​រមណីដ្ឋាន​​មាត់សមុទ្រ ហ្គារូ​ចា (Guaruja) នៅ​ជិត​ទីក្រុង​សៅ​ប៉ូ​ឡូ (Sao Paulo)​។​

​យោង​តាម​វេបសាយ G1 សណ្ឋាគារ​ប្រណីត​គឺ​សម្រាប់​សមាជិក​ក្រុម​របស់​លោក​បូល​សូ​ណារ៉ូ ខណៈ​រូបលោក​ស្នាក់​នៅក្នុង​បរិវេណ​បន្ទាយ​យោធា​។​

​ការចំណាយ​លើ​អាហារ​គឺ​ស្ថិតក្នុង​ចំណោម​ទំនិញ​ដែល​គិតលុយ​ច្រើន​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​។

​ក្នុង​ដំណើរ​ទៅកាន់​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​បាវ​វី​ស្តា (Boa Vista) ក្នុង​រដ្ឋ​រ៉ូរ៉ៃ​ម៉ា (Roraima) នៃ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន កាត​របស់​ប្រធានាធិបតី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង់​វិក្កយបត្រ​ជាង ២១.០០០ ដុល្លារ​អាម៉េរិក​។​

​នោះ​នឹង​គ្រប់គ្រាន់​សម្រាប់​ការបញ្ជាទិញ​ម្ហូប​ថ្លៃ​បំផុត​របស់​ភោជនីយដ្ឋាន​ចំនួន ២.០០០ ចាន​។​

​កាត​នេះ​ក៏​ត្រូវបាន​ប្រើ​ដើម្បី​គិតថ្លៃ​ជាង ៧១.០០០ ដុល្លារ​ក្នុងពេល​ចំណាយ​នៅ​ឯ​ហាង​នំប៉័ង​មួយ​ក្នុង​អំឡុង​រយៈពេល​បួន​ឆ្នាំ​ក្នុង​ទីក្រុង​រី​យ៉ូផង​ដែរ​។​

​ក្នុងចំណោម​ទឹកប្រាក់​នេះ លុយ​ជិត ១១.០០០ ដុល្លារ​ត្រូវបាន​ចំណាយ​ក្នុងពេល​តែ​ម្តង​ប៉ុណ្ណោះ នោះ​គឺ​នៅ​ថ្ងៃ​បន្ទាប់​ពី​ពិធី​មង្គលការ​កូន​ប្រុស​របស់​លោក​បូល​សូ​ណារ៉ូ​។

​លុយ​ជាង ១.៦០០ ដុល្លារ​ត្រូវបាន​ចំណាយ​នៅ​ហាង​ការ៉េម​មួយ​៕

​លោក​បូល​សូ​ណារ៉ូ ចាកចេញ​ទៅ​អាម៉េរិក​ក្រោយ​លោក​ចាញ់ឆ្នោត​លោក ល្វីស អ៊ី​ណា​ស៊ី​អូ លូ​ឡា ដា ស៊ី​ល​វ៉ា

Post navigation