Cambodia

១៤៧ថ្ងៃ៖ មនុស្ស ៦០៨ នាក់ បានស្លាប់ និងរបួសជិត ២ ពាន់នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះថាៈ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានកើតឡើង ១.២២០ លើក ស្លាប់មនុស្សចំនួន ៦០៨ នាក់ របួសចំនួន ១.៩២៣ នាក់ ក្នុងនោះរបួសធ្ងន់ ១.១៤៤ នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថាៈ សម្រាប់លទ្ធផល រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៧៦.២៤២ គ្រឿង ក្នុងនោះម៉ូតូមាន ចំនួន ១៣០.៥៦១ គ្រឿង និងរថយន្ត មានចំនួន ៤៥.៦៨១ គ្រឿង ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា បទល្មើសភាគច្រើន សម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទ ពេលបើកបរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Maguire Azpilicueta knocked the seizure of MMA: a penalty not given either on the pitch or after the OPTIONS check. Controversial, isn't it?
Neville on van de Beek at Manchester United: he's probably thinking: What am I doing here?
De Gea after 0-0 with Chelsea: Manchester United deserved more. The goalkeeper saved them
Lewandowski has scored every 37 minutes this Bundesliga season. He has 10 goals after 5 rounds
Azpilicueta about capturing Maguire: VAR can perform better. Why not take 20 seconds to review?
Real Madrid beat Barca at camp Nou for the first time since August 2017
Conte on Lukaku: in a year, he has improved in everything and has become different. I always called him an uncut diamond