Cambodia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤​ខែវៀតណាម​នាំ​ចេញ​អង្ករ​តំលៃ​១​ពាន់​លាន​ដុល្លារ​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ វៀតណាម​បាន​នាំចេញ​អង្ករ​តំលៃ​១,០១​ពាន់​លាន​ដុល្លារ​នៅ​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ ដោយ​កើន​១,២​ភាគរយ​ធៀប​នឹង​តំលៃ​នាំចេញ​ក្នុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ដោយ​​សារ​តែ​ថ្លៃ​អង្ករ​កើនឡើង​។​

​យោង​តាម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បរិមាណ​អង្គរ​នាំចេញ​ក្នុង​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​បាន​ធ្លាក់ចុះ​១១​ភាគរយ​ក្នុងពេល​ដូចគ្នា​ធៀប​នឹង​ឆ្នាំ​មុន​មក​នៅត្រឹម​១,៩​លាន​តោន​។​ទោះជា​យ៉ាង​​ណា ថ្លៃ​អង្ករ​នាំចេញ​ជា​មធ្យម​កើនឡើង​១៣,៤​ភាគរយ​ដល់ ៥៣៤​ក្នុង​មួយ​តោន ដែល​ជា​តំលៃ​ខ្ពស់​បំផុត​កាលពី​ឆ្នាំមុន​។​

​សមាគម​ស្បៀង​វៀតណាម បាន​ព្យាករណ៍​ថា តំលៃ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​នឹង​បន្ត​កើនឡើង ដោយសារ​តែ​ថ្លៃ​លក់​ក៏​កើន​ឡើង​ដែរ​។​

​វៀតណាម​ដាក់ចេញ​ផែនការ​ផលិត​ស្រូវ​៤៣​លាន​តោន និង​នាំចេញ​អង្ករ​អោយបាន​៦,៥​លាន​តោន​នៅ​ឆ្នាំ​នេះ​។​កាលពី​ឆ្នាំមុន ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ជា​ប្រទេស​នាំចេញ​អង្ករ​ធំ​បំផុត​លំដាប់​ទី​២​ក្នុង​លោក ដោយ​បាន​បញ្ជូន​ចេញ​៦,២៥​លាន​តោន​៕

​កសិករ​ប្រមូល​ផល​ស្រូវ​នៅ​ខេត្ត​សុក​ចាង នៅ​វៀតណាម​ខាងត្បូង​

Football news:

Afellay on Messi: He often vomited in the toilet right before going on the pitch - so strong was the pressure
Real Madrid likes Pau Torres, but the transfer of the Villarreal defender is more likely in the summer of 2022
Lovren on hitting Chic in the Face: Funny penalty
Bayern is Interested in Dumfries, his compensation is 15 million euros. Defender scored 2 goals at the Euro
The Italian coach of the Hungarians translated and learned the anthem - to understand the nation! This country saved his career (almost became an accountant)
Kane on 0-0 with Scotland: Tough game, they defended very well. This is the Euro, there are no easy matches here
Roma and Patricio have agreed on a contract. Wolves want 12-15 million euros for the goalkeeper