Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៦​ភូមិ ស្មើនឹង ៦១៥ គ្រួសារ និង​ដីស្រែ ៤៩៨ ហិកតា នៅ​ស្រុក​ស្ទោង កំពុង​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង

Views: 6

ដោយៈ ភ្នំ​សន្ទុក /​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ស្រុក​ស្ទោង បាន​ចុះ​ពិនិត្យ មើល​ស្រែ​ស្រូវចម្ការ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​លិចលង់​ដោយសារ ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង​។​

​លោក ព្រឹម រដ្ឋា បានឱ្យដឹងថាៈ ទីតាំង​ភូមិ និង​ស្រែចម្ការ ជាក់ស្ដែង ក្នុងនោះ ជាបឋម សង្កេតឃើញថា រង​ផលប៉ះពាល់​រួមមាន ចំនួន ៦ ភូមិ ស្មើនឹង ៦១៥ គ្រួសារ គឺ​ភូមិ​ថ្មី​ចំនួន ៥៣ គ្រួសារ ភូមិ​ព្រៃខ្លា ចំនួន ១៧៤ គ្រួសារ ភូមិ​កំពង់​វាំង ចំនួន ១៣០ គ្រួសារ ភូមិ​ក្រែក​ចំនួន ១១៥ គ្រួសារ និង​ភូមិ​ឈូក ចំនួន ១៤៣ គ្រួសារ​។ ជាមួយនេះ ដីស្រែ​ដែល​កំពុង​លិច និង​រង​ផលប៉ះពាល់ ជារួម​មាន​ចំនួន ៤៩៨ ហិកតា គឺ ភូមិ​ថ្មី​ចំនួន ៩៨ ហិកតា ភូមិ​ព្រៃខ្លា ៨៧ ហិកតា ភូមិ​ក្រែក ៨៦ ហិកតា ភូមិ​កំពង់​វាំង ១៥០ ហិកតា និង​ភូមិ​ប្រឡាយ ចំនូ​ន ៤៥ ហិកតា ។ ជាមួយគ្នានេះ ក៏មាន​សាលារៀន ចំនួន ៦ ត្រូវបាន​លិច និង​បិទទ្វារ​ជា​បណ្តោះអាសន្ន និង​វត្ត​ចំនួន​បី បាន​លិច​នៅលើ​បរិវេណ​វត្ត ។​

​លើសពីនេះ លោក ព្រឹម រដ្ឋា បាន​ឲ្យ​រដ្ឋបាល​ឃុំ​ប្រឡាយ ត្រូវ​តាមដាន​ស្ថានភាព ទឹកភ្លៀង និង​ទឹកជំនន់​ជាក់ស្តែង ព្រមទាំង​ចុះ​ពិនិត្យ​ឲ្យ​បាន​ជាក់ស្តែង​ថែមទៀត នូវមុខ​លូ​ទាំងអស់ ដែល​កំពុង​កកស្ទះ និង​ត្រូវ​ឆាប់​បើក និង​កាយ​រំដោះ​ទឹកជា​បន្ទាន់ និង​ត្រូវ​ចុះ​ស្រង់​ស្ថិតិ​ចំនួន​គ្រួសារ និង​ផ្ទៃ​ដីស្រែ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​រង​ផលប៉ះពាល់​ជាក់ស្តែង បន្ថែមទៀត​ជូន រដ្ឋបាល​ស្រុក​ស្ទោង និង​រដ្ឋបាល​ខេត្តកំពង់ធំ ឲ្យ​បាន​ឆាប់​បំផុត​៕/V​

Post navigation