Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៩២ថ្ងៃចុងក្រោយ នៃការឈានមកដល់ស៊ីហ្គេម

Views: 1

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: គិតត្រឹមថ្ងៃទី២ កុម្ភ: ២០២៣ នេះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅសល់តែ ៩២ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានមកដល់ហើយ។

ប្រទេសមួយចំនួន បានបង្ហាញពីបញ្ជីឈ្មោះចុងក្រោយ នៃក្រុមបាល់ទាត់របស់ខ្លួនហើយក្នុងខណ:ដែលកម្ពុជា បានប្រកាសថាក្រុមជម្រើសជាតិ អាយុក្រោម ២២ ឆ្នាំ ដែលត្រូវលេង នៅស៊ីហ្គេម នឹងចាប់ផ្ដើមកោះហៅ ចូលជម្រំហ្វឹកហាត់ នាខែកុម្ភ:នេះ។

ប្រទេសឥណ្ឌូណេស៊ី និងបណ្ដាប្រទេសមួយចំនួនទៀត បានបង្ហាញពីសមាសភាពអ្នកដឹកនាំក្រុម គ្រូបង្វឹកក្រុមបាល់ទាត់របស់គេជាបណ្ដើរៗហើយ។

កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ជាលើកដំបូង បានដាក់កង្វល់ទៅលើ ការធ្វើបដិសណ្ឋារកិច្ច ដឹកជញ្ជូន ស្នាក់នៅ ហូបចុក និងសុវត្ថិភាពសម្រាប់ភ្ញៀវ ទាំងកីឡាករ កីឡាការិនី និងអ្នកគាំទ្រ ដែលមកទស្សនាការប្រកួតនេះ៕/V/R

Post navigation