Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៩៧ ថ្ងៃទៀត ស៊ីហ្គេម មកដល់ហើយ

Views: 5

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ បន្ទាប់ពីរាប់ថយក្រោយ (Countdown)១០០ ថ្ងៃ សម្រាប់ការមកដល់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នៅថ្ងៃទី២៨ មករា នេះ ពេលវេលានៅសល់ ៩៧ ថ្ងៃទៀតប៉ុណ្ណោះ។

ស៊ីហ្គេម នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ ១៧ ឧសភា ឆ្នាំ២០២៣ ចំពោះអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមពីថ្ងៃទី៣ ដល់ ៩ មិថុនា ២០២៣។ ពេលនេះ កម្ពុជា កំពុងតែមានមោទនភាព ព្រោះបន្ទាប់ពីប្រជុំនាយបេសកកម្មស៊ីហ្គេម នៃប្រទេសទាំង ១១ មក កម្ពុជាបានទទួល នូវការកោតសរសើរជាខ្លាំង ចំពោះការត្រៀមខ្លួនដ៏ឥតខ្ចោះរបស់ខ្លួន ពិសេសលើការធ្វើ បដិសណ្ឋារកិច្ច ដឹកជញ្ជូន សា្នក់នៅ ហូបចុកជាដើម។

ពេលនេះ អ្វីដែលនៅសេសសល់ គឺព្រះពិធីសុំភ្លើងអាទិទេពកីឡា ដែលប្រទាន ដោយ ព្រះមហាក្សត្រ នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ មីនា តែប៉ុណ្ណោះ៕/V-PC

Post navigation