Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពាក្យមួយឃ្លានៅក្នុងបទអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត «leave no one and no place behind»នឹងក្លាយជាពាក្យស្លោកនៅ អ ស ប

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ពាក្យមួយឃ្លានៅក្នុងបទអន្តរាគមន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ កាលពី ថ្ងៃទី ៧ ខែកញ្ញា ២០២៣ នៅរដ្ឋធានីហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ី ត្រូវបានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) ធ្វើការកត់សំគាល់និងបានចាត់ទុកថាជាប្រយោគមួយដ៏ល្អដែលអាចពិ ចារណាយកទៅប្រើជាពាក្សស្លោកនៅអង្គការសហប្រជាជាតិនោះគឺពាក្យ «leave no one and no place behind» ពាក្យនេះបើបកជាភាសាខ្មែរមានន័យ ថា ៖រាល់កិច្ចការអភិវឌ្ឍក្នុងសហគមន៍ទាំងអស់«មិនត្រូវបោះបង់ចោលមនុស្សណាម្នាក់ឬទីកន្លែងណាមួយឡើយ »។ នេះបើតាមការឲ្យដឹងរបស់លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នៅសាធារណរដ្ឋឥណ្ឌូនេស៊ីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវនាយប់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។

លោក សូ ណារ៉ូ បានថ្លែងថា៖”ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្ដាប់ប្រសាស ន៍ថ្លែងអន្តរាគមន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានមួយឃ្លាប្រើជាភាសាអង់គ្លេសតែម្ដងថា« leave no one and no place behind» បានសេចក្តីថាក្នុងកិច្ចការអភិវឌ្ឍន៍ទាំងអស់ក្នុងសហគមន៍«មិនត្រូវបោះបង់ចោលមនុស្សណាម្នាក់ឬទីកន្លែងណាមួយឡើយ»។ ឃ្លាមួយនេះស្រាប់តែលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងថាឃ្លានេះល្អមែន ទែនលោកនឹងយកទៅពិចារណាប្រើជាពាក្យស្លោក សម្រាប់អង្គការសហប្រជាជាតិតែម្ដង “។

លោក សូ ណារ៉ូ អញ្ចឹងយើងនឹងតាមដានមើលថាតើពាក្យនេះវានឹងក្លាយជាពាក្យស្លោកមួយសម្រាប់អង្គការសហប្រជាជាតិអញ្ចឹងបានសេចក្តីថារាល់ការលើ កឡើងរបស់សម្ដេចបវរ ធិបតី ហ៊ុន ម៉ាណែត គឺមានការចាប់អារម្មណ៍ច្រើនពីថ្នាក់ដឹកនាំពិភពលោក ។

លោក សូ ណារ៉ូ បានបន្តថា៖លោកអគ្គលេខធិការអង្គការសហប្រជាជាតិបានសរសើរកម្ពុជាមែនទែន ដោយបានលើកឡើងអំពីការថែរក្សា ឯករាជ្យ អធិប តេយ្យភាព បូរណភាពទឹកដី បញ្ហាអ៊ុយក្រែនដែលកម្ពុជាបានគាំទ្រអង្គការសហប្រជាជាតិ ធ្វើការថ្កោលទោសប្រទេសរុស្ស៊ី បើទោះបីប្រទេសរុស្ស៊ីមានទំនាក់ទំនងល្អជាមួយកម្ពុជាក៏ដោយ ។ ប៉ុន្តែករណីនេះរុស្ស៊ីបានរំលោភបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់ជ្សេងៗ,កម្ពុជាក្នុងនាមជាប្រទេស ឯករាជ្យ គោរពគោរពច្បាប់គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ មិនអាច កាន់ជើងប្រទេសណាមួយដែលបានបំពានទៅលើច្បាប់ និង ធម្មនុញ្ញរបស់ការ សហប្រជាជាតិនោះទេ ៕

Post navigation