Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភេរោមច្រមុះគេឃើញមានវត្តមាន នៅ ខេត្តបាត់ដំបង,កំពង់ធំ, មណ្ឌលគិរី និងកោះកុង

Views: 10

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ភេរោមចម្រុះ (ឈ្មោះអង់គ្លេស៖ Hairy-nosed Otter ឈ្មោះវិទ្យាសាស្រ្ត៖ Lutra sumatrana) ត្រូវបានគេរកឃើញថាកំពុងរស់នៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជាដូចជាខេត្តបាត់ដំបង,កំពង់ធំ, មណ្ឌលគិរី និងកោះកុង និងវាក៏ជាប្រភេទដែលបាន ចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN (EN) ។សត្វមួយប្រភេទនេះមានរោមច្រមុះដែលមានទំហំតូចជាងភេខ្លួនរលោង និងភេក្បាលសំប៉ែត ហើយមានរោមនៅនឹង ចុងច្រមុះ និងកន្ទុយរាងមូល។ ភេរោមច្រមុះចូលចិត្តរស់នៅតាមតំបន់ដីសើម ព្រៃកោងកាង ព្រៃស្មាច់ ព្រៃវាលភក់ និងតំបន់ដីសើមលិចទឹក។

តាមរយៈការសិក្សាកន្លងមក ភេរោមច្រមុះគេឃើញវាបាន បង្ហាញវត្តមាននៅព្រែកពាក់កន្ទេល (ខេត្តបាត់ដំបង) បឹងឆ្មារ (ខេត្តកំពង់ធំ) ខេត្តមណ្ឌលគិរី និងតំបន់ឆ្នេរជុំវិញស្រែអំបិល (ខេត្តកោះកុង)។បើតាមការចុះផ្សាយទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ភេរោមច្រមុះស្ថិតក្នុងក្រុមប្រភេទ សត្វមានដោយ កម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពុង រងគ្រោះថ្នាក់ជិតផុតពូជ។ ភេរោមច្រមុះ (Hairy-nosed Otter)៕srn / N

Post navigation