Cambodia

ភ្លៀងច្រើនតែក្រុងបាត់ដំបងមិន លិចដោយសារមានសំណង់ស្ទាក់ទឹក

ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញៈ បរិមាណទឹកភ្លៀងដែល បានធ្លាក់លើផ្ទៃរងទឹកស្ទឹងសង្កែប៉ុន្មានថ្ងៃកន្លងទៅនេះមានដល់ពី៣៥០ទៅ ៤០០លានម៉ែត្រគូប ធម្មតាបរិមាណច្រើនបែបនេះគឺអាចពន្លិចក្រុងបាត់ដំបងហើយ តែផ្ទុយទៅវិញវាបានធ្វើឱ្យអាងទឹកធំៗនៅក្នុងខេត្តនេះទទួលបានទឹកពេញបរិបូរណ៍ទុកសម្រាប់ការងារបង្កបង្កើនផលនៅពេលខាងមុខ ដោយសារមានសំណង់ស្ទាក់ទឹកនិងមានការគ្រប់គ្រងទឹកបានត្រឹមត្រូវ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ថា ភ្លៀងធ្លាក់ ដល់កម្រិត លើសពី១០០មីលីម៉ែត្រនៅផ្ទៃរងទឹកភ្លៀងស្ទឹងសង្កែក្នុងរយៈពេលតែ មួយថ្ងៃមានបរិមាណទឹកភ្លៀងធ្លាក់ដល់ប្រមាណជាពី៣៥០ទៅ៤០០លានម៉ែត្រគូ បហើយក្រុងបាត់ដំបងនៅតែមិនមានការលិចលង់ ដោយសារមានប្រព័ន្ធ ធារាសាស្ត្រសេកសកនិងកង្ហតស្ថិតនៅតាមដងស្ទឹងនេះជួយទប់ទឹកនងបង្វែរទឹកចេញពីស្ទឹងសង្កែ។

អ្នកនាំពាក្យនិងជាអ្នកទទួលខុសត្រូ វមុខព្រួញទឹករបស់ក្រសួងនៅខេត្តបាត់ដំបងនេះបានបញ្ជាក់ថាជាធម្មតាបើមានភ្លៀងដល់បរិមាណជាង១០០មីលីម៉ែត្រក្នុងរយៈពេលមួយថ្ងៃ បែបនេះនៅលើផ្ទៃរងទឹកភ្លៀងស្ទឹងសង្កែ ក្រុងបាត់ដំបងត្រូវលិចលង់ហើយ ។ ប៉ុន្តែនៅឆ្នាំនេះមិនលិចដោយសារអាង ទឹកសេកសកបានបញ្ចេញទឹកប្រើប្រាស់អស់បន្តបន្ទាប់នៅសល់តែប្រមាណជា៣០លានម៉ែត្រ គូប មានឱកាសស្រូបយកទឹកភ្លៀងថ្មីបានច្រើន និងទឹកនៅសល់ធ្លាក់ចូលទៅតាមប្រព័ន្ធកង្ហតទើបធ្វើឱ្យក្រុងបាត់ដំបងមិនមានជំនន់លិច។

លោកចាន់ យុត្ថានិយាយឱ្យដឹងទៀតថាភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះបាន ធ្វើឱ្យបណ្តាអាងទឹកធំៗនៅក្នុងខេត្តបាត់ដំបងទទួលបានទឹកពេញនិងអាង ដែលមិនទាន់ពេញកំពុងបន្តបញ្ចូល។ ជារួមទឹកសម្រាប់ការបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះនិងរដូវប្រាំងឆ្នាំ២០២១លែងចោទបញ្ហាហើយ គឺមានតែបារម្ភពីជំនន់ ទៅវិញទេ ព្រោះភ្លៀងនៅមានធ្លាក់មកច្រើនទៀត។

លោកឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ថា អាងទឹកសេកសក ពេលនេះ(២៥កញ្ញា)មានទឹកពេញដល់២៩១លានម៉ែត្រគូបហើយ ។ ឯអាងកំពីង ពួយទើបបញ្ជូលបានប្រមាណជា៥០ភាគរយនៃសមត្ថភាពអាងដែលអាចស្តុក បាន ១៥០លានម៉ែត្រគូប។ អាងកំពីងពួយកំពុងត្រូវបានបញ្ជូលជាបន្តបន្ទាប់អាចនឹងពេញនៅពេលប៉ុន្មានថ្ងៃខាងមុខ ។

ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថាភ្លៀងច្រើនដូចប៉ុន្មានថ្ងៃកន្លង ទៅនៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងសង្កែ គឺអាចល្មមធ្វើឱ្យក្រុងបាត់ដំបងលិចលង់ហើយ តែជាក់ស្តែងគឺមិនលិចទេដោយសារទឹកភ្លៀងមួយភាគធំត្រូវបានបញ្ចូលទៅទុកនៅក្នុងអាងសេកសកនិងសល់ ប៉ុន្មានត្រូវបានបង្វែចូលទៅតាមប្រព័ន្ធកង្ហត ជារួមគឺការគ្រប់គ្រងទឹកបានត្រឹមត្រូវ ទើបគ្មានជំនន់កើតឡើងលើក្រុងបាត់ដំបង។

លោកឡុង ផល្គុណ និយាយឱ្យដឹងទៀតថា អាងទឹកសេកសកនិងអាង ទឹក បាសាក់មានទឹកពេញបរិបូរណ៍ ឯអាងកំពីងពួយ កំពុងបន្តបញ្ចូល។ របបទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំនៅខេត្តបាត់ដំបងមានប្រមាណជា១.៣០០មីលីម៉ែត្រ មកដល់ពេលនេះ(២៥កញ្ញា)ធ្លាក់បានជាមធ្យម៨០០មីលីម៉ែត្រហើយ។ឯ ការងារបង្កបង្កើនផលស្រូវរដូវវស្សាវិញអនុវត្តបាន ៣២៥.៦៧០ហិកតា ស្មើ ១០០,៧៦ភាគរយនៃផែនការ ៣២៥.០០០ហិកតា។ ការងារបង្កបង្កើនផលនៅបាត់ដំបងមានការរអាក់រអួលបន្តិចកាលពីដើមឆ្នាំដោយសារទឹកភ្លៀងធ្លាក់មិនល្អ តែមិនមានដំណាំស្រូវខូចដោយសារអត់ទឹកនោះទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Real Madrid defender Nacho will miss 4 weeks due to injury. Two right-backs are already injured
Manchester City are considering Pochettino and Nagelsmann should Pep leave
Solskjaer still wants Manchester United to buy Holland
The reforms of Manchester United and Liverpool are reminiscent of the history of the Premier League. Then the tops got tired of social justice and wanted freedom
Thomas Muller: Bayern are confident, we are in good shape
Anton Miranchuk about the match with Bayern: we Go out to win and set the highest goals
Frankie de Jong: life in Barcelona is so pleasant that it may seem as if you are on vacation for a whole year