Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​​ភ្លៀងធ្លាក់ជាប់ៗថ្ងៃគ្នាធ្វើឱ្យ​​ក្រុងព្រះសីហនុ​ទឹក​ជន់​លិច​​លង់​

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅតាម​តំបន់​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​ ​ត្រូវ​បាន​រង​ដោយ​ជំនន់​ទឹកភ្លៀង​ គិតនៅ​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា​ ​នេះ​ ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​រៀងរាល់ថ្ងៃ​ បណ្ដាល​ឱ្យ​តំបន់​មួយ​ចំនួន​ទទួល​ត្រូវរង​ជំនន់​ទឹកភ្លៀង​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ ​ជា​ពិសេស ​នៅ​ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះ​សីហ​នុតែម្តង​ ។

Picture

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ សូម​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បន្ទាប់​ពី​ទទួល​​​សេចក្តីជូនដំណឹង​​ពី​អាកាសធាតុ​របស់​ក្រសួង​ធន​ធានទឹក​ដែល​​តំបន់​មាត់សមុទ្រ​ទទួល​រង​ភ្លៀង​ខ្យល់ព្យុះ​ពី​ថ្ងៃ​ទី១០ ​ដល់​ថ្ងៃ​ទី១៦ សីហា នេះ​។

Picture

ទោះបី​អាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ស្ដារ​អូរ​ប្រឡាយ​បាន​ធំ​ទូលាយ​យ៉ាង​ណា​ក៏​ដោយ ​​ក៏​ស្ថានការណ៍​នៃ​ការ​ជន់​លិច​នៅ​តែ​បន្ត​។ ទោះជា​យ៉ាងណា ​ការ​ជន់​លិច​គឺ​ក្នុង​រយៈ​ពេល​ខ្លី​នៅ​ពេល​ភ្លៀង​រាំង​ទឹក​ស្រក​ទៅ​វិញ​បាន​លឿន​​ ។

Picture

សូមរំលឹកទៀតថា ​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​១៣ ខែ​សីហា​នេះ កម្ពុជា​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​។

Picture

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​១០-១៣ ខែសីហា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) អូស​បន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ , ឡាវ , វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈ្មោះ​មូ​ឡេ​ន ( MULAN ) ដែរ​មានដំណើរ​ឆ្ពោះទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១១ ខែសីហា ។

Picture

នៅ​អំឡុង​ពេល​នោះ​ដែរ ខ្យល់មូសុង​និរតី បន្ត​បក់​ខ្លាំង​មក​លើ​តំបន់​មាត់សមុទ្រ ។ បន្ទាប់​ពី​នោះ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ ។

PicturePicturePicturePicturePicturePicturePicturePicturePicturePicture