Cambodia

ភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃសម្លាប់មនុស្ស ៦៤ នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន

យ៉ាងហោចណាស់មនុស្ស ៦៤ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសដោយសារភ្លៀងមូសុងបង្កទៅជាជំនន់ទឹកភ្លៀង និងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ក្នុងអំឡុងពេលបីថ្ងៃចុងក្រោយនេះនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថាន ។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) ។ ) កាលពីល្ងាចថ្ងៃអាទិត្យ ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA បានឲ្យដឹងថា យ៉ាងហោចណាស់មានកុមារចំនួន ១៩ នាក់ និងស្ត្រី ៩ នាក់ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់នៅកន្លែងខុសៗគ្នានៅក្នុងតំបន់ចាប់ពីភាគខាងជើងទៅភាគខាងត្បូងនៃប្រទេស ។

អ្នកជិះម៉ូតូធ្វើដំណើរតាមដងផ្លូវលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន ។ (រូប AP)

ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេសនេះគឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយមានអ្នកស្លាប់ចំនួន ២៥ នាក់ បន្ទាប់មកគឺខេត្ត Sindh ភាគខាងត្បូងដែលមានអ្នកស្លាប់ចំនួន ១២ នាក់ និងខេត្ត Balochistan ភាគនិរតី និងខេត្ត Punjab ភាគខាងកើតដែលមានអ្នកស្លាប់ចំនួន ៨ នាក់ ខណៈយ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់នៅក្នុងតំបន់ Gilgit-Baltistan ភាគខាងជើងនៃប្រទេស ។

ទន្ទឹមនោះគ្រោះទឹកជំនន់ភ្លាមៗនេះបានបំផ្លាញស្ពានចំនួន ៤ ក្នុងនោះ ៣ នៅខេត្ត Balochistan និងមួយទៀតនៅខេត្ត Khyber Pakhtunkhwa ដែលផ្តាច់ទំនាក់ទំនងផ្លូវក្នុងចំណោមភូមិរាប់រយ ខណៈដែលផ្ទះជាង ៣០០ ខ្នងក៏ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុងផងដែរ ។

ទាហានរាប់រយនាក់នៃកងទ័ពប៉ាគីស្ថានដែលគាំទ្រដោយឧទ្ធម្ភាគចក្របានប្រញាប់ប្រញាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដើម្បីជួយដល់សេវាសង្គ្រោះ និងជួយសង្គ្រោះក្នុងមូលដ្ឋានដែលមានធនធាន និងជំនាញមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងស្ថានភាពអាសន្ននេះ ។

បន្ថែមពីនេះផ្លូវដែកក៏បានជន់លិចយ៉ាងខ្លាំងផងដែរនៅតាមបណ្តាទីក្រុងធំៗរួមទាំងទីក្រុងកំពង់ផែភាគខាងត្បូង Karachi និងភាគខាងកើតទីក្រុង Lahore ហើយបានរំខានដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំងនៅក្នុងទីក្រុងពាណិជ្ជកម្មទាំងពីរនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Football news:

Fulham want to rent Leipzig striker Lukman
Bruce about BLM: We are getting down on our knees, but is progress visible? Big question
Benteke alli at PSG: Playing with Neymar and Mbappe will raise his level. Dele will be great
Sandro Tonali: Zlatan is an example for Milan and an idol for everyone
PAOK FC have signed striker Colak. He was in the top 3 for goals in the Croatian League last season
Stan Collymore: bale at Tottenham is a move for losers. Tiago in Liverpool-Champions deal
Turkey is changing the limit on foreign players for the 9th time in 15 years. It seems that the tightening was lobbied by Erdogan and agents