Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្ញៀវទេសចរជនជាតិចិន បានមកដល់កម្ពុជា ជាថ្មី

Views: 1

ដោយៈសុផល ភ្នំពេញ៖នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក ហោ សារ៉ុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូទទួលស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុដែលមានអ្នកដំណើរសរុបចំនួន ១០៤នាក់។

ការចាប់ផ្តើមហោះហើរជាប្រចាំឡើងវិញនេះគឺជាស្ពានតភ្ជាប់លំហូរភ្ញៀវទេសចរពីប្រទេសចិនមកកាន់កម្ពុជា ជាពិសេសលើទឹកដីនៃតារារះនាទិសនីរតីរបស់កម្ពុជា បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញ។

នៅក្នុងពិធីទទួលស្វាគមន៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមកាតា និងអ្នកមុខអ្នកការ ក្រុមយុវជនជាច្រើនរូបទៀត៕សរន/R

Post navigation