Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ពិព័រណ៍​មុខរបរ​ប្រចាំឆ្នាំ​២០២២ចែក​សៀវភៅ​៣​ពាន់​ក្បាល ដោយ​ឥតគិតថ្លៃនិងចែករំលែក​ពី​គំនិត​រកស៊ី​របស់​ម្ចាស់​ស្តង់​អាជីវកម្ម​នីមួយៗ

Views: 1

ដោយៈសុផល/ភ្នំពេញ​៖ពិព័រណ៍​មុខរបរ​ប្រចាំឆ្នាំ​២០២២ ជា​លើកដំបូង នឹងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ២០២២នេះ ក្នុង​គោលបំណង​ចង់ឃើញ​startups កម្ពុជា​មាន គំនិត​រក​ស៊ី​ថ្មីៗ​ច្រើន ដែល​ឈានដល់​ការ​ទាញ​បរទេស​ឱ្យ​ចូលមក​ទស្សនា​ការតាំង​ពិព័រណ៍​គំនិត​រកស៊ី នៅ​កម្ពុជា នាពេល​អនាគត​” ។​

ពិព័រណ៍​មុខ​របរ​ប្រចាំឆ្នាំ​២០២២ (Startup Expo 2022) នឹងធ្វើឡើងនាថ្ងៃទី​២៩-៣០ ខែតុលា ដែលរៀបចំដោយស្ថាប័ន Business Cambodia ។

នៅក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពីការរៀបចំពិព័រណ៍នៅFactory Phnom Penh លោក សំ កុសល ស្ថាបនិក Baksey Media បាន​លើកឡើងថា “​នេះ​គឺជា​លើក​ទី​១​ហើយដែល​ក្រុម​ការងារ​ចាប​ក្រហម (Business Cambodia) បានរៀបចំ​ពិព័រណ៍​មុខរបរ​ប្រចាំឆ្នាំ​២០២២​នេះ​ឡើង ។យើង​មាន​គោលដៅ​ធំ គឺ​ចង់ឃើញ​កម្ពុជា​មានគំនិត​រកស៊ី​ថ្មីៗ​ច្រើន ដែល​ឈានដល់​ការ​ទាញ​បរទេស​ឱ្យ​ចូលមក​ទស្សនា​ការតាំង​ពិព័រណ៍​គំនិត​រកស៊ី នៅ​កម្ពុជា នាពេល​អនាគត​” ។​

ស្ថាបនិក Business Cambodia រូបនេះ បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​តាំង​បង្ហាញ​គំនិត​អាជីវកម្ម​ថ្មីៗ នៅ​ថ្ងៃទី​២៩-៣០ ខែតុលា​ខាងមុខនេះ នឹងមាន​ស្តង់​អាជីវកម្ម​ប្លែកៗ ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត ប្រមាណ​ជា ៥០​ស្តង់ ហើយ​នៅក្នុង​ថ្ងៃ​ពិព័រណ៍​នោះ​ផងដែរ ក៏មាន​សិក្ខាសាលា​ដ៏​ធំ​បំផុត​មួយ ដែលមាន​សុទ្ធតែ​វាគ្មិន​ល្បីៗ​ចំនួន​១៦​រូប មានបទពិសោធន៍​ធ្វើ​អាជីវកម្ម​ជោគជ័យ​ច្រើន​ឆ្នាំ ឡើង​ធ្វើ​បទ​បង្ហាញ​ស្តីពី “​គំនិត​រកស៊ី​ថ្មីៗ និង​យុទ្ធសាស្ត្រ​នៅក្នុង​ការ​កៀរគរ​ទុន​សម្រាប់ធ្វើ​អាជីវកម្ម​” ផងដែរ​។

​លោក សំ កុសល បាន​រំលេច​ឱ្យដឹងទៀតថានៅក្នុង​ការតាំងពិព័រណ៍​ដ៏​ធំ​ខាងលើនេះ Business Cambodia ក៏បាន​រៀបចំ​ឱ្យមាន​ការផ្តល់​រង្វាន់​ចំនួន២,០០​០​​​ដុល្លារ និង​ការផ្សព្វផ្សាយ​ដែលមាន​តម្លៃ​ស្មើនឹង​២,០០០​ដុល្លារ​បន្ថែមទៀត សម្រាប់​ម្ចាស់​ស្តង់​អាជីវ​កម្មណា ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង អាចមាន​ការលក់​ដាច់ច្រើន​ជាងគេ នៅក្នុង​ថ្ងៃ​តាំងពិព័រណ៍​មុខរបរ​ឆ្នាំ​២០២២ ផងដែរ​។​

​បន្ថែម​ពីនេះ លោក​បង្ហាញ​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា ការតាំងពិព័រណ៍​មុខ​របរ​ប្រចាំឆ្នាំ​២០២២​នេះ នឹង​ក្លាយជា​ការតាំង​បង្ហាញ​ដែលមាន​តម្លៃ​បំផុត​សម្រាប់​ម្ចាស់​អាជីវកម្ម ក៏ដូចជា​អ្នកចូលរួម​ទស្សនា ដែលមាន​យ៉ាងតិច​ប្រមាណ​ជាង ១៥០០០​នាក់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ផងដែរ តាមរយៈ​សកម្មភាព​ប្លែក​ជាច្រើន ដូចជា​ការធ្វើ​ប្រ​ម៉ូ​សិន​មហា អស្ចារ្យ​រួមគ្នា​របស់​ម្ចាស់​ស្តង់ ការ​ញ៊ាំ​ប៉ូ​ហ្វេ និង​ការប្រកួត​ញាំ​អាហារ ការចែក​សៀវភៅ​ដ៏​ធំ​មិន​ធ្លាប់មាន​ចំនួន​៣​ពាន់​ក្បាល ដោយ​ឥតគិតថ្លៃ ការចែករំលែក​ពី​គំនិត​រកស៊ី​របស់​ម្ចាស់​ស្តង់​អាជីវកម្ម​នីមួយៗ និង​វាគ្មិន​ល្បីៗ​ជាច្រើនរូប​ទៀត ដោយ​ឥតគិតថ្លៃ​។ លើសពីនេះ យើង​ក៏មាន​ការបើក​សម្ពោធ​ផលិតផល និង​សេវាកម្ម​ថ្មីៗ របស់​ម្ចាស់​ស្តង់​អាជីវកម្ម​ថែមទៀត​។​

​ជាមួយគ្នានេះដែរ លោក ម៉​ង់ វណ្ណឌី ដែលជា​ស្ថាបនិក​ក្រុមហ៊ុន BizAdvisor និង​ជា​ម្ចាស់​ឧ​ប​ត្ត​ម្ភ​ធំ​នៅក្នុង​កម្មវិធី​ពិព័រណ៍​មុខរបរ​ឆ្នាំ​២០២២ បានបង្ហាញ​ពី​អារម្មណ៍​រីករាយ​ដែល​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ​របស់ Business Cambodia ។ ដោយ​លោក​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ពិតជា​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ទាំងអស់គ្នា ដែលជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មធ្យម​ចូលរួម​ទាំង​គ្នា​ក្នុង​ការបង្ហាញ​ផលិតផល​ដ៏​អស្ចារ្យ​របស់​បងប្អូន ទៅកាន់​សាធារណជន​ឱ្យ​យើង​បានឃើញ បាន​ស្គា​ល់ពី​គុណ​តម្លៃ​នៃ​ការប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ក្នុងការ​បង្កើត​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​នេះ​” ។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ពិព័រណ៍​មុខរបរ​ឆ្នាំ​២០២២ និង​សិក្ខា​សិលា​ដ៏​ធំ​អស្ចារ្យ​ខាងលើនេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩-៣០ ខែតុលា ខាងមុខ​នេះហើយ​។ ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម បងប្អូន​សាធារណជន​កុំឱ្យ​ខកខាន​ឱកាស​ដ៏​មានតម្លៃ និង​មានតែ​មួយដង​នៅក្នុង​មួយឆ្នាំ​នេះ​ឱ្យសោះ​៕Ph

Post navigation