Cambodia

ពលរដ្ឋវៀតណាមប្រមាណ ៥លាននាក់ នឹងបាត់បង់ការងារអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២០

ជាមួយស្ថានភាពរាតត្បាតកូវីដ ១៩ នៅវៀតណាម កាន់តែអាក្រក់ខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ នាំឲ្យអត្រាបាត់បង់ការងារក្នុងប្រទេសនេះ កំពុងកើនឡើងយ៉ាងគំហុគ។

សហគ្រាសប្រមាណជា ៧០% ក្នុងប្រទេសនេះ បានរងផលប៉ះពាល់ពីរលករាតត្បាតទី ២ ដែលផ្ទុះឡើងប្រមាណជាង ១សប្តាហ៍មកហើយ ហើយបើតាមការរំពឹងទុក ពលរដ្ឋវៀតណាម ចន្លោះពី ៣,៥-៥ លាននាក់ និងបាត់បង់ការងារទាំងគ្មានសំណង ឬត្រូវកាត់បន្ថយម៉ោងធ្វើការ អំឡុងត្រីមាសទី ៣ នៅឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ពីលោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារ។

ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកប្រទេសនេះ លោក Le Van Thanh បញ្ជាក់ថា បណ្តាទីក្រុង និងខេត្តជាច្រើនទូទាំងប្រទេស សុទ្ធតែរាយការណ៍ករណីរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី បង្ខំឲ្យរដ្ឋាភិបាលដាក់ចេញវិធានការគម្លាតសង្គមកាន់តែតឹងរឹង។

លោកថា អត្រាគ្មានការងារធ្វើនៅរៀតណាម កំពុងកើនឡើងចន្លោះពី ៦០ ០០០ ទៅ ៧០ ០០០នាក់ក្នុងមួយខែៗ ដោយការងារភាគច្រើនស្ថិតក្នុងវិស័យរងប៉ះពាល់ខ្លាំងដូចជា វិស័យទេសចរណ៍ សុខាភិបាល វិស័យចំណីអាហារ សំណង់ ដឹកជញ្ជូន និងវិស័យរោងចក្រតែម្តង។

លើសពីនេះ ស្ថានភាពសេដ្ឋកិច្ចវៀតណាម កាន់តែប្រឈមហានិភ័យខ្ពស់ ដោយសារដៃគូពាណិជ្ជកម្មធំៗរបស់ប្រទេសនេះ មានចិន កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែរងគ្រោះធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ ១៩៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

អត្ថបទពាក់ព័ន្ធ៖

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace