Cambodia

ព្រះមហាក្សត្រម៉ាឡេស៊ីគ្រោងនឹងពិគ្រោះយោបល់ជាមួយក្រុមអ្នកដឹកនាំ ខណៈអាន់វ៉ាថានាយករដ្ឋមន្ត្រីចង់ប្រើច្បាប់គ្រាអាសន្នដើម្បីកាងអំណាច

ចែករម្លែក

ព្រះបរមរាជវាំងបានឱ្យដឹងនៅថ្ងៃសៅរ៍ទី២៤តុលានេះថា ស្តេចអាល់ស៊ុលតង់ អាប់ឌុលឡា នឹងពិគ្រោះយោបល់ជាមួយមេដឹកនាំដទៃទៀតដើម្បីពិភាក្សាពីសំណើរបស់នាយករដ្ឋមន្ត្រីមូហ៊ីដឌីន យ៉ាស់ស៊ីន ក្រោយប្រភពជាច្រើនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នាយករដ្ឋមន្ត្រីស្នើសុំព្រះមហាក្សត្រប្រកាសច្បាប់គ្រាអាសន្ន។

ប្រភពបាននិយាយថា លោកមូហ៊ីដឌីនបានជួបជាមួយព្រះមហាក្សត្រកាលពីថ្ងៃសុក្រដើម្បីបង្ហាញនូវសំណើប្រកាសច្បាប់គ្រាអាសន្ន ដែលរួមបញ្ចូលទាំងការព្យួរសភា ជាចំណាត់ការដែលមេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រកាសថាជាការប៉ុនប៉ងរបស់នាយករដ្ឋមន្ត្រីដើម្បីកាងអំណាចចំពេលកំពុងមានការតស៊ូអំណាចក្នុងប្រទេស។

សំណើនេះធ្វើឡើងនៅពេលដែលប្រទេសម៉ាឡេស៊ីមើលឃើញការលេចចេញជាថ្មីនូវករណីឆ្លងវីរុសកូរ៉ូណា និងនៅពេលដែលលោកមូហ៊ីដឌីនប្រឈមនឹងការដណ្តើមអំណាចពីលោកអាន់វ៉ា ដែលកាលពីខែមុននិយាយថាលោកមានការគាំទ្រសំឡេងភាគច្រើននៅក្នុងសភាដើម្បីទម្លាក់នាយករដ្ឋមន្ត្រី។

ព្រះបរមរាជវាំងមិនបានបញ្ជាក់ប្រាប់អំពីអនុសាសន៍ដែលបានធ្វើឡើងដោយលោកមូហ៊ីដឌីននោះទេ ហើយនិយាយថា ព្រះមហាក្សត្រនឹងធ្វើការពិគ្រោះយោបល់ជាមួយក្រុមអ្នកដឹកនាំម៉ាឡេដទៃទៀត។

រាជវាំងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្តេចអាល់ស៊ុលតង់ អាប់ឌុលឡាយល់យ៉ាងច្បាស់ពីតម្រូវការសម្រាប់រដ្ឋបាលរបស់ប្រទេសដើម្បីបន្តដោះស្រាយការគំរាមកំហែងនៃជំងឺកូវីដ១៩”។ ក្រុមប្រឹក្សាអ្នកដឹកនាំ ដែលជាក្រុមប្រមុខព្រះបរមរាជវាំងទាំង ៩ របស់ម៉ាឡេស៊ី មានសិទ្ធិអំណាចក្នុងការបដិសេធឬយល់ព្រមលើច្បាប់ណាមួយនិងពិភាក្សាលើសំណួរនៃគោលនយោបាយជាតិ។

ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថាក្រុមអ្នកដឹកនាំនឹងជួបគ្នានៅថ្ងៃអាទិត្យ។

ការិយាល័យរបស់លោកមូហ៊ីដឌីនមិនបានធ្វើអត្ថាធិប្បាយលើសំណើច្បាប់គ្រាអាសន្ននោះទេ។

រដ្ឋាភិបាលគ្រោងនឹងស្នើថវិកាឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃទី ៦ ខែវិច្ឆិកាហើយមានសំណួរជាច្រើនអំពីថាតើខ្លួនអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភាសម្រាប់បញ្ហានោះដែរឬអត់។

បរាជ័យលើថវិកានេះនឹងត្រូវរាប់ថាជាការបោះឆ្នោតសម្តែងការមិនទុកចិត្តលើលោកមូហ៊ីដឌីននិងអាចនាំឱ្យមានការបោះឆ្នោតថ្មី។ ច្បាប់គ្រាអាសន្នអាចមានន័យថា ថវិកានេះនឹងមិនត្រូវបានដាក់ឱ្យឆ្នោតឆ្នោតអនុម័តនៅគ្រានេះទេ៕ ដោយ ៖ កញ្ញាដាលីស

លោកមូហ៊ីដឌីន (ឆ្វេង) និងលោកអាន់វ៉ាកំពុងប្រជែងអំណាចគ្នាយ៉ាងសម្បើមនៅម៉ាឡេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Neymar on the draw with Bordeaux: PSG played timidly. If we don't win, it will be as difficult in Ligue 1 as in the Champions League
Real started with Alaves: stupid hand Nacho and wild pass Courtois-again defeat
20 shells of times of the Second world war found on the basis of the Roma
Zidane Ob 1:2 with Alaves: the Start of the match is the worst for Real Madrid in the season. We lack stability
A clear penalty! Oh, my God. Ramos and Carvajal on the fall of Hazard in the match with Alaves
Ex-referee Andujar Oliver: Marcelo was pulled by the hair, it was necessary to put an 11-meter shot. There was no penalty on Hazard
Favre Pro 1:2 with Cologne: They were sitting in defence and Borussia were in too much of a hurry. There were few chances