Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះគណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយ(២០២៣ -២០២៨)

Views: 5

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី២៨ខែ មករាឆ្នាំ២០២៣នេះគណបក្សប្រជាជនកម្ពុ ជាបានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃ(ថ្ងៃទី២៨និង ២៩មករា២០២៣)នៅវិមាន៧មករារាជធា នីភ្នំពេញ។

មហាសន្និបាតប្រារព្ធឡើងក្រោមអធិបតីភា ពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា,សម្តេចអនុប្រធានគណបក្ស,លោកស្រីអនុប្រធានគណបក្ស,សមាជិកគណអចិ ន្ត្រៃយ៍, សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងមន្រ្តីបក្សនៅមូលដ្ឋានតំណា ងទូទាំងប្រទេសនិងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្តក្រុងស្រុក ខណ្ឌអង្គការមហាជន ។

បើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា,មហាសន្និបាត នេះដំណើរការរយៈពេល២ថ្ងៃមានរបៀបវារៈមួយចំនួន។នៅថ្ងៃដំបូងនឹងមានពិធីបើ កមហាសន្និបាតវិសាមញ្ញដែលថ្លែងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន,ការអានរបាយការណ៍អំពីលទ្ធ ផលនៃការអនុវត្តកម្មវិធីនយោបាយគណ បក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារ កិច្ចឆ្នាំ២០២៣និងកិច្ចពិភាក្សាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ចំណែករបៀបវារៈថ្ងៃទី២នៃមហាសន្និបាត វិសាមញ្ញនិងអនុម័តរបាយការណ៍លើការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ ២០១៨-២០២៣និងទិសដៅភារកិច្ចឆ្នាំ ២០២៣,ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការក សាងនិងការពារមាតុភូមិឆ្នាំ២០២៣- ២០ ២៨និងមានមតិបូកសរុបនិងការណែនាំរបស់ស​ម្តេចតេជោហ៊ុនសែនប្រធានគណ បក្សប្រជាជនកម្ពុជាជាដើម ។

ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញនឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃមហា សន្និបាតវិសាមញ្ញនេះផងដែរ៕

Post navigation