Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកគណបក្សប្រជាជនកម្ពុជានឹងបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយ (២០២៣ -២០២៨)

Views: 2

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០២៣ស្អែកនេះគណបក្សប្រ ជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនឹងបើកមហាសន្និបាតវិសា មញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃ (ថ្ងៃទី២៨និង២៩មករា២០២៣)នៅវិមាន ៧ មករានៅរាជធានីភ្នំពេញ។

មហាសន្និបាតនឹងប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជានិងសម្តេចអគ្គមហាព ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណ បក្សប្រជាជនកម្ពុជានិងដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍,សមាជិកគណៈក ម្មាធិការកណ្តាលគណបក្សនិងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា​ព្រឹទ្ធ សភា រដ្ឋសភា រាជរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជ ធានី-ខេត្តក្រុងស្រុកខណ្ឌអង្គការមហាជន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា,បានឲ្យដឹងថាមហាសន្និបា តរយៈពេល២ថ្ងៃនេះនឹងមានរបៀបវារៈមួយចំនួនដោយនៅថ្ងៃដំបូងនឹងមានពិធីបើក មហាសន្និបាតវិសាមញ្ញថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រីហេង សំ រិន,និងរបាយការណ៍អំពីលទ្ធផលនៃការអនុ វត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣និងទិសដៅភារកិច្ចឆ្នាំ ២០២៣, ការពិភាក្សា ។

ចំណែករបៀបវារៈថ្ងៃទី២នៃមហាសន្និបាត វិសាមញ្ញនិងអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣និងទិសដៅភារកិច្ចឆ្នាំ២០២៣,ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សស ម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ ២០ ២៣-២០២៨និងមតិបូកសរុបនិងការណែ នាំរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាដើម ។

ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញនឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃមហា សន្និបាតវិសាមញ្ញនេះផងដែរ។

បើតាមសម្តេចតេជោហ៊ុនសែនក្នុងពិធីប្រគ ល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ វេស្ទើនកាលពីថ្ងៃទី២៦ខែមករាកន្លងទៅបា នឱ្យដឹងថាមហាសន្និបាតវិសាមញនេះធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុករហូត ដល់ថ្នាក់កំពូលដើម្បីផ្ដល់មតិទៅលើទិស ដៅដែលត្រូវប្រកាន់យកក្នុងរយៈ ពេល៥ ឆ្នាំទៅមុខ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀត ថាក្នុងនោះបញ្ហាមនុស្សក្លាយទៅជាបញ្ហាសំខាន់ជាងគេដូចដែលសម្ដេចធ្លាប់និយាយហើយថាថវិកាឆ្នាំ ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។ក្នុងនោះមានទាំងការតម្លើងបៀវត្ស៍ការធ្វើអន្ដរាគមន៍ជួយចំពោះអ្នកក្រីក្រដែលជួបបញ្ហាកូវីដ១៩និងបញ្ហាអតិផរណា ជាដើម ៕

Post navigation