Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើក«វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះនឹងអញ្ជើញបើក «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្សលើកទី ៦ » វេទិកានេះនឹងប្រារព្ធធ្វើឡើងនៅសាលសន្និសីទ និង ពិព័ណ៌ជ្រោយចង្វារ រាជធានីភ្នំពេញ ។

គិតចាប់ពីឆ្នាំ ២០១៧មកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន តែងតែបានសហការជាមួយក្រសួងធម្មការនិងសាសនានិងអង្គការការីតាសកម្ពុជាជាមួយអ្នកដឹកនាំសាសនាធំៗក្នុងប្រទេសកម្ពុជារៀបចំកម្មវិធីវេទិកាអន្តរសាសនាដើម្បី បួងសួងឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនលើសកលលោកទទួលបានសេចក្តីសុខជៀសផុតពីការរំលោភបំពាននិងអំពើជួញដូរមនុស្សដែលជាទាសភាសម័យទំនើប។

វេទិកានេះធ្វើឡើងក្នុងគោលបំណង៖ដើម្បីលើកកម្ពស់សារៈសំខាន់នៃវេទិកាអន្តរសាសនានៅព្រះរាជាណាចក្រកម្ពុជាដែលបង្ហាញពីភាពសុខុដុមនៃសា ស នានៅក្នុងព្រះរាជាណាចក្រកម្ពុជានាំមកនូវសន្តិភាពជាតិ ការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរនិងភាពរីកចម្រើនរបស់មនុស្សជាតិ និង ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡា យក្នុងការផ្សព្វផ្សាយអប់រំនិងផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីសីលធម៌ក្នុងការរស់នៅ ជៀសវាងការរំលោភបំពាន អំពើជួញដូរ កេងប្រវ័ញ្ចគ្រប់រូបភាពលើមនុស្សផងគ្នានិង ជួយណែនាំឲ្យចូលរួមបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងឈានទៅលុបបំបាត់អំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើបគួរឲ្យស្អប់ខ្ពើម ។

វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀតព្រមទាំង តំណាងអង្គការជាតិ-អន្តរជាតិមួយចំនួនដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាប្រមា ណ ១,៥០០អង្គ/នាក់ ៕

Post navigation