Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

Views: 5

ដោយ៖តារារិទ្ធ(ព្រះសីហនុ)៖នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាក្នុងក្រុងព្រះសីហនុ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថាដោយមើលឃើញឱកាសផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោកតាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុង ការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនោះនៅឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យក្រសួង ទេសចរណ៍ដាក់ពាក្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាថ្មីម្តងទៀត។

តាមរយៈសំណើរបស់កម្ពុជាមហាសន្និបាតរបស់ក្លឹបលើកទី ១៥ ដែលរៀបចំនៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា ប្រទេសជប៉ុន ឆ្នាំ២០១៩ក៏បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់សិទ្ធិឱ្យ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាលើកទី២នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីពិនិត្យឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅឆ្នាំ២០១៣។

មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកដែលរៀបចំឡើងនៅកម្ពុជានេះ មានរយៈពេលប្រមាណជា៦ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ១៤ខែ ធ្នូ ឆ្នាំ២០២២ ។ មហាសន្និបាតនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថាការដាក់ចេញនូវប្រធានបទនេះគឺសមស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិសាកលជាច្រើនបន្ថែមពីលើវិបត្តិជំងឺកូវីដ១៩ ជាពិសេសសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកទាំងលើផ្នែកសេដ្ឋកិច្ចការអភិ វឌ្ឍសង្គមនិងសណ្តាប់ធ្នាប់ពិភពលោក។

លោក ថោង ខុន បានឱ្យដឹងថាក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះកម្ពុជានឹងចែករំលែកនូវបទពិសោធន៍និងការអនុវត្តល្អៗរបស់ខ្លួនទៅកាន់សមាជិកក្លឹបទាំង អស់​និងពិភពលោកទាំងមូល ទាំងលើការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិ និយមជាសត្យានុម័តនាពេលអនាគត។ លោកក៏បានបង្ហាញក្តីរំពឹងផងដែរថាតាមរយៈដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ពីសំណាក់ប្រតិភូនៃបណ្តាប្រទេស សមាជិកក្លឹបនោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរពីព្រោះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោកមានសមា ជិកមានប្រព័ន្ធផ្សព្វផ្សាយហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយណែនាំចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរប្រកបដោយប្រសិទ្ធភាព។

ប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកដែលចូលរួមក្នុងមហាសន្និបាតនេះមានចំនួនសរុបប្រមាណ ១៣០រូបតំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរមកពីប្រ ទេសចំនួន២១ ជុំវិញពិភពលោក ។ ប្រតិភូដែលអញ្ជើញចូលរួមនេះមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍៣ទៀត មកពីម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូយូហ្គីណេ។

បន្ទាប់ពីក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ ២០១១ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះរួចម្តង មកហើយកាលពី ឆ្នាំ ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោក្នុងខេត្តកំពត។

គួរបញ្ជាក់ថាក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ ​១៩៩៧ នៅ​ទី​ក្រុង​ប៊ែរ​​ឡាំងប្រទេស​អា​ល្លឺ​ម៉ង់ ដែល ​ស្ថិត​​ក្រោម​​ការ​គាំទ្រ​​របស់​អង្គ​ការ​យូណេ​ស្កូ (UNESCO)ក្នុង​​គោល​បំណង​សំខាន់ៗ​​ចំនួន​៣រួម​មាន​ទី​១-សំរួល​​ការ​ដោះ​ដូរ​បទ​ពិសោធន៍​​​រវាង​សមា​ជិក លើ​បញ្ហា​បរិ​ស្ថាន សង្គម សេដ្ឋ​កិច្ច និង​ទេស​ចរណ៍​ និង​ធ្វើ​ការ​ចែក​រំលែក​អំពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ និង​សិក្សា​បែប​វិទ្យា​សាស្ត្រ​​នានា​ទាក់​ទង​នឹង​ការ​អភិ​វឌ្ឍ​ និង​ការ​អភិ​រក្ស​​ដោយ​ឈរ​លើ​គោល​ការណ៍​​និរន្តរ​ភាព​ដល់​សមា​ជិក ទី​២-ជំរុញ​ការ​ដោះ​​ដូរ​បទ​ពិសោធន៍ និង​ជំនាញ​រវាង​សមា​ជិក​លើ​ការ​ងារ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍និង​ទី​៣-ជំរុញ​ឱ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ និង​ផ្លាស់​ប្តូរ​រវាង​ប្រជា​ជន និង​ប្រជា​ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​​ជា​សមា​ជិក (លើ​ការ​ងារ​សង្គម វប្ប​ធម៌ កីឡា​។ល។) ។

បច្ចុ​ប្បន្ន​​ក្លឹប​នេះ​មាន​ប្រទេស​សមា​ជិក​ចំនួន​២៦​ប្រទេស (ទ្វីប​អាហ្វ្រិកចំនួន​៦​ប្រទេស ទ្វីប​អាមេ​រិក​ចំនួន​៧​ប្រទេស ទ្វីប​​អាស៊ីចំនួន​៥​ប្រទេស និង​ទ្វីប​អឺរ៉ុប​ចំនួន៧​ប្រទេ ស) ​ ដែល​ក្នុង​នោះ​រួម​មាន​​៤៤ ​​ឆ្នេរ​ និង​មាន​ទី​ស្នាក់​ការ​អចិ​ន្ត្រៃយ៍​​​នៅ​ទី​ក្រុងក្រុងវ្យែន(Vannes)ប្រទេស​បារាំង ។​ «ឆ្នេរ​​សមុទ្រ​កម្ពុជា»បាន​ក្លាយ​​ជា​សមា​ជិក​ទី​៣៣របស់​ក្លឹបនេះ ។

ជា​ការ​ពិត​ការ​​ជាប់​ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក​នេះនឹង​ផ្តល់​​ផល​ប្រយោជន៍​​ជា​ច្រើន​​ដល់​កម្ពុជា​មាន​ជាអាទិ៍​ ទី​១-ចូល​រួម​គាំទ្រ​ដល់​ការអភិ វឌ្ឍ​​ទេស​ចរណ៍​​ប្រកប​ដោយ​និរន្តរ​ភាពនិង​ការ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​ឆ្នេរដោយ​កម្ពុជា​នឹង​អាច​ដក​ស្រង់​បទ​ពិសោធន៍​​ល្អៗ​ក្នុង​ការ​អនុ​វត្ត (Best Practices)ក៏​ដូច​ជា​ទទួល​ជំនាញ​បច្ចេក​ទេស (Expertise)ក្នុង​ការ​គ្រប់​គ្រង​​តំបន់​ឆ្នេរ​ពី​ឆ្នេរ​ជា​សមា​ជិក​ដទៃ​ទៀត ពិសេស​លើ​ការ​អភិ​វឌ្ឍ និង​ការ​អភិ​​រក្ស​តំបន់​ឆ្នេរ ព្រម​ទាំង​ការ​បង្កើន​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​នៅ​តំបន់​ឆ្នេរ​​សមុទ្រ តាម​រយៈ​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍​ជា​ដើម ។ល។ ទី២-បង្កើន​​កំលាំង​ផ្សព្វ​ផ្សាយ​សក្តានុ​ពល​ទេស​ចរណ៍​តំបន់​ឆ្នេរ​សមុទ្រ​​កម្ពុជា​ដោយ​យើង​នឹង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ផ្លូវ​ការ​របស់​ក្លឹប«ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុ ត​លើ​សាកល​លោក»ដែល​នឹង​ចូល​រួម​​គាំទ្រ​ដល់​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍ «កម្ពុជាៈ ព្រះរាជា​ណា​ចក្រ​អច្ឆរិយៈ»និង​ជួយ​​លើក​ស្ទួយ​កិត្យា​នុ​ភាព​​ឆ្នេរ​​សមុទ្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ (ដោយ​អាច​ភ្ជាប់​​ទៅ​នឹង​វ៉េប​សាយ​របស់​ក្លឹប www.world-bays.com)​ពិសេស​ចូល​រួម​គាំទ្រ​​​គោល​នយោ​បាយ​ពង្រីក​គោល​ដៅ​ទេស​ចរណ៍​ឱ្យ​មាន​ភាព​សំបូរ​បែប​ ពី​តំបន់​ទេស​ចរណ៍​វប្ប​ធម៌​ (សៀម​រាប- អង្គរ) ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ផង​ដែរ ។ទី​៣-​ក្លឹប​បាន​ទទួល​ស្គាល់​ឈ្មោះ​ «ឆ្នេរ​សមុទ្រ​កម្ពុជា»(Cambodia Bay-La Baie du Cambodge)ជា​ផ្លូវ​ការដែល​នេះ​នឹង​ផ្តល់​អំណោយ​​​ផល​ល្អ​សំរាប់​តំបន់​ឆ្នេរ​​សមុទ្រ​កម្ពុជា​លើ​​ឆាក​អន្តរ​ជាតិដែល​ជា​ទូទៅ​ត្រូវ​បាន​ស្គាល់​​ថាស្ថិត​នៅ​តំបន់​ឈូង​សមុទ្រ​ថៃ(Gulf of Thailand)៕

Post navigation