Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូ​ទីន​ទទួលស្គាល់ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​ប្រើ​ពេល​យូរ​ទៀត​និង​ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម​នុយគ្លេអ៊ែរ​មួយ​កំពុង​កើនឡើង​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ពុធ​បាន​ទទួល​ស្គាល់​ថា​កងទ័ព​របស់​លោក​អាច​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​សំរាប់រ​យៈ​យូរ​មួយ តែ​សំរាប់​ពេល​ឥឡូវ​នឹងមិន​​មានការ​កេណ្ឌ​ទ័ព​ជា​លើក​ទី​ពីរ​ទេ​។​

​ពូ​ទីន​កម្រ​និយាយ​អ្វី​ទាក់ទង​នឹង​សង្គ្រាម​ចំណាស់​ជាង​ប្រាំបួន​ខែ​មក​នេះ​ណាស់ តែ​ក្នុងជំនួប​មួយ​ជាមួយ​អ្នកគាំទ្រ​លោក​កាលពី​ថ្ងៃ​ពុធ លោក​បាន​និយាយថា​«​ការងារ​នេះ​អាច​ជា​ដំណើរការ​វែងឆ្ងាយ​មួយ​»​។​

​សូមបញ្ជាក់​ថា​រុស្ស៊ី​ត្រូវបាន​បង្ខំ​អោយ​ដកទ័ព​ជា​បន្តបន្ទាប់​ក្រោម​ការ​វាយបក​ពី​កងកម្លាំង​អ៊ុយ​ក្រែន​ដែល​ជំរុញ​កម្លាំងដោយ​សព្វាវុ​ធលោ​កខាង​លិច នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​ប្រទេស​ចាប់តាំងពី​​ខែកក្កដា​។​រុស្ស៊ី​បាន​បើក​«​ប្រតិបត្តិការ​យោធា​ពិសេស​»ចូលប្រទេសក្បែរខាងអ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ដោយ​សំអាង​ថា​អ៊ុយ​ក្រែន​កាន់តែ​មាន​ទំនាក់ទំន​ង​ជ្រៅ​ឡើង​ជាមួយ​លោក​ខាងលិច​ដែល​វា​គំរាម​សន្តិសុខ​ដល់​ខ្លួន​តែ​រដ្ឋាភិបាល​ទី​​ក្រុង​គៀវ​និង​សម្ពន្ធមិត្ត​និយាយថា ប្រតិបត្តិការ​យោធា​រុស្ស៊ី​មានន័យ​ស្មើ​នឹង​ការ​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​ដូ​ចពួកចក្រពត្តិ​។​

​ក្នុង​សម្តី​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍ លោកពូ​ទីន​បាន​និយាយថា​ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម​នុយគ្លេអ៊ែរ​មួយ​កំពុង​កើនឡើង តែ​ថា​រុស្ស៊ី​នឹងមិន​គំរាម​ប្រើ​សព្វាវុធ​ដូច្នេះ​ដោយ​មិន​ប្រុងប្រយ័ត្ន​ទេ​។​

លោកថា«​យើង​មិន​បាន​ឆ្គួត​ទេ យើ​ង​ដឹង​អ្វី​ជា​សព្វាវុធ​នុយក្លេអ៊ែរ​។​យើង​មាន​មធ្យោបាយ​ទាំងនេះ​ជឿនលឿន​និង​ទំនើប​ជា​ប្រទេស​មាន​នុយក្លេអ៊ែ​រណា​ទាំងអស់​ក្នុង​លោក​…​តែ​យើង​មិនបានចាប់​គ្រវី​គំរាមប្រើសព្វាវុធ​នេះ​នៅ​ជុំ​​វិញ​ពិភពលោក​ទេ​»​។​

​ទាហាន​ប្រមាណ​១៥០.០០០​ក្នុងចំណោម​ទាហាន​បំរុង​រុស្ស៊ី​៣០០.០០០​នាក់​ត្រូវបាន​កោះ​អោយចូល​បំរើសេវា​ទ័ព​ជាក់ស្តែង​កាលពី​ខែកញ្ញា​និង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​អ៊ុយ​ក្រែន​កាលពី​ខែ​តុលា ក្នុងនោះ​៧៧.០០០​នាក់​នៅក្នុង​កង​ឯកភាព​ប្រយុទ្ធ​ខណៈ​១៥០.០០០​នាក់​ទៀត​កំពុង​ហ្វឹកហាត់​នៅ​ជំរំ។​«​ក្រោម​កាលៈទេសៈ​នេះ ការនិយាយ​អំពី​ការ​កេណ្ឌ​ទាហាន​បន្ថែម គ្មាន​ន័យ​ទេ​» នេះ​បើ​តាម​លោកពូ​ទីន​។

​ទោះជា​ការដកថយ​បន្តបន្ទាប់​នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​រួម​មាន​ការ​ដកទ័ព​ចេញ​ពី​ទីក្រុង​ឃើ​សុន ក៏​លោកពូ​ទីន បាន​និយាយថា​លោក​មិន​មាន​ការ​ស្តាយក្រោយ​ទេ​អំពី​ការ​ធ្វើ​សង្គ្រាម​ដ៏​ហិនហោច​​ខ្លាំង​បំផុត​មួយ​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។​លោក​បាន​និយាយថា រុស្ស៊ី​បានសំរេច​«​លទ្ធផល​ធំដុំ​»​ជាមួយនឹង​ការ​វាយ​កាន់កាប់​និង​កាត់​យក​«​ទឹកដី​ថ្មី​» ដោយ​លោក​ចង់​សំដៅទៅ​​រក​ការប្រកាស​ដាក់​តំបន់​មួយចំនួន​នៅ​អ៊ុយ​ក្រែន​ខាងកើត​និង​ខាងត្បូង​ជា​ឧបសម្ពន្ធ​រុស្ស៊ី​កាលពី​ខែ​កញ្ញា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​អាំងទែរ​ហ្វាក់​របស់​រុស្ស៊ី ដែល​ស្រង់​សម្តី​មន្ត្រី​អគ្គិសនី​អ៊ុយ​ក្រែន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​រ៉ក្កែត​និង​កាំភ្លើង​ធំ​ជាង​១.០០០​គ្រាប់​ដាក់​ទីតាំង​ចែក​​ចាយ​និង​ផ្គត់ផ្គង់​អគ្គិសនី​អ៊ុ​យក្រែន ដោយ​បង្ក​ការខូចខាត​ធំធេង​។​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើក​ទី​ប្រាំបីរ​បស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​អ៊ុ​យក្រែន បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​និង​នាំ​ដល់​ការ​​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ថាមពល​ហើយនឹង​ដាច់​ភ្លើង​ទូទាំង​អ៊ុ​យក្រែន រួម​មាន​រដ្ឋធានី​គៀវ​។​

​អភិបាល​ទីក្រុង​គៀវ​លោក វី​តា​លី គ្លី​តស្កូ បាន​ព្រមាន​អំពី​គ្រោះមហន្តរាយ​ដោយសារ​អត់​ភ្លើង អត់​ទឹក​ឬ​កំដៅ​នៅ​រដូវរ​ងារ​នេះ បើសិនជា​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​។​លោក​ថា ​ឥឡូវ​​មិនចាំបាច់​ជម្លៀស​ប្រជាជន​ទេ តែ​គួរ​ត្រៀម​៕

​ពូ​ទីន​បង្ហាញមុខ​ក្នុង​ទូរទស្សន៍​ជាតិ​នៅពេល​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​ទៅ​ទស្សនា​ស្ពាន​មួយ​ដែល​ភ្ជាប់​រុស្ស៊ី​ទៅកាន់​ឧបទ្វីប​គ្រី​ម៉េ ក្រោយ​វា​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ខូច​មួយ​កំណាត់​។​ក្រោយ​ជួសជុល​លោកពូ​ទីន បាន​បញ្ជា​អោយ​បើក​ដំណើរការ​ស្ពាន​ដ៏​សំខាន់​នេះ​ឡើងវិញ​

Post navigation