Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូ​ទីន​អោយ​សញ្ញា​អស់​ការអត់ធ្មត់​អំពី​សង្គ្រាម​អ៊ុ​យក្រែន ជាមួយនឹង​ការដោះដូរ​មេបញ្ជាការ​

Views: 11

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ចំណាត់ការ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ការដោះដូរ​មេបញ្ជាការ​កំពូល​នៅ​អ៊ុយ​ក្រែនជា​សញ្ញា​មួយ​នៃ​ភាពច្របូកច្របល់​ខាង​យោធា​និង​ការបាត់​​បង់​ភាព​អត់ធ្មត់​របស់លោក​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​សង្គ្រាម​មួយ​ដែល​រុស្ស៊ី​ទំនងជា​មិន​ឈ្នះ នេះ​បើ​តាម​ការអះអាង​របស់​ពួក​អ្នកវិភាគ​។​

​ក្រសួង​ការពារ​ជាតិ​នៅ​ក្រុង​មូ​ស្គូ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​បាន​ដូរ​មេបញ្ជាការ​កំពូល​ប្រចាំ​អ៊ុ​យក្រែន ដោយ​ដាក់​នាយសេនាធិកា​រកង​ទ័ព​លោក វ៉ាល់​ឡឺរី ជើ​រ៉ាស៊ី​ម៉ូ​វ ជំនួស​។​

​លោក វ៉ាល់​ឡឺរី ជើ​រ៉ាស៊ី​ម៉ូ​វ​

​អ្នក​កាន់​តំណែង​មុន​គឺ​ឧត្តមសេនីយ៍ សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន (Sergei Surovikin)​ដែល​ជា​ទាហាន​ជើងចាស់​តាំង​ពី​សង្គ្រាម​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ធ្លាក់​មក​នៅ​ជា​អនុប្រធាន​លោក​​ជើ​រ៉ាស៊ី​ម៉ូ​វ ដោយ​ត្រូវ​ធ្វើការ​ជាមួយ​ឧត្តមសេនីយ៍​ពីររូប​ទៀត​។​

​ពួក​អ្នកសង្កេតការណ៍​រុស្ស៊ី​និង​លោក​ខាងលិច​បាន​និយាយថា ចំណាត់ការ​នេះ​ជា​សញ្ញា​មួយ​បង្ហាញថា លោកពូ​ទីន​កាន់តែ​ក្តៅក្រហាយ​នឹង​ការ​តតាំង​កាន់តែ​មាន​ប្រសិទ្ធភាព​របស់​កងកម្លាំង​អ៊ុ​យក្រែន តែ​​ក៏​អាច​ជា​សញ្ញា​ថា រុស្ស៊ី​នឹង​បង្កើន​ការវាយប្រហារ​នៅ​ប៉ុន្មាន​សប្តាហ៍ខាងមុខ​។​

​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ទាហាន​របស់​ខ្លួន​កំពុង​ក្រាញននាល​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​នៅ​ទីប្រជុំជន​រ៉ែ​អំបិល សូ​ឡេ​ដា​(Soledar)​នៅ​ភាគ​​ខាងកើត ដោយ​រូបភាព​ពី​ដ្រូ​ន​បង្ហាញ​ការ​ខ្ទេចខ្ទាំ​ទីប្រជុំជន​នេះ​ទាំងស្រុង ដោយ​គ្រប់​អាគារ​រលំ​បាក់​រាប​ដល់​ដី​។​

​ក្នុងការ​ថ្លែង​មួយកាលពីយប់មិញ ប្រធានាធិបតី​អ៊ុ​យក្រែន បាន​អរគុណ​កងឯកភាព​ទ័ព​អ៊ុយ​ក្រែន​នៅ​សូ​ឡេ​ដា ដែល​លោក​បាន​និយាយថា​«​កំពុង​ក្រាញននាល​នៅក្នុង​លេណដ្ឋាន​របស់ខ្លួន​និង​បង្ក​ការខូខាត​ធំធេង​លើ​​សត្រូវ​»​។​

​លោក​ប្រធានាធិបតី​បាន​ជួបប្រជុំ​ជាមួយ​ពួក​មេបញ្ជាការ​ជាន់ខ្ពស់​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​វិភាគ​លើ​ការបន្ថែម​កម្លាំង​ទ័ព​នៅ​សូ​ឡេ​ដា​និង​បណ្តា​ទីប្រជុំជន​ក្បែរៗ​នៅ​តំបន់ឧស្សាហកម្ម​ខាងកើត​​ដែល​គេ​ស្គាល់​ថា​តំបន់​ដុន​បាស ព្រមទាំងពិចារណា​វិធានការ​បន្ទាប់​៕

​កងកម្លាំង​អ៊ុយ​ក្រែន​បាញ់​លើ​ទីតាំង​រុស្ស៊ី​នៅ​សមរភូមិ​ខាងកើត​

Post navigation