Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្យុះ​មៀ​រី នៅក្បែរ​ប្រទេស​ជប៉ុន គ្មាន​ឥទ្ធិពល​អ្វី ដល់​ប្រទេស​កម្ពុជា​ទេ​

Views: 2

ដោយៈ ប​.​ខុន / ភ្នំពេញៈ វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ជប៉ុន បាន​បង្កើន​ឥទ្ធិពល ទៅជា​ព្យុះ​ទី​៨ ឈ្មោះ មៀ​រី (MEARI) ដោយមាន​ដំណើរ ស្រប​នឹង​ខាងកើត​ប្រទេស​ជប៉ុន បន្ទាប់ពី​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ បាន​អស់​ឥទ្ធិពល នៅលើ​ប្រទេស​ឡាវ តែ​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បង្គួរ ពីថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែសីហា ជា​ភ្លៀង​ក្នុង​តំបន់ បន្ទាប់​ពីនេះ ចុះខ្សោយ ដោយសារ​ខ្យល់មូសុង​និរតី ចុះខ្សោយ​ប្រព័ន្ធ​សម្ពាធ​ទាប នៅលើ​តំបន់​អាង​មេគង្គ​លើ ក៏​រលាយ​អស់​ទៅវិញ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្អៃ​ទី​១២ ខែសីហា​ថាៈ ព្យុះ​មូ​ឡេ​ន បាន​រលាយ​អស់ ឥទ្ធិពល ហើយ​ពេល​ដើរចូល​ដល់​លើ​ប្រទេស​ឡាវ ហើយ​ព្រម​ពេល​ជាមួយគ្នានេះ ព្យុះ​ទី​៨ ឈ្មោះ មៀ​រី (MEARI) ក៏បាន​កើតមាន នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​អ​គ្នេ​យ៍​ប្រទេស​ជប៉ុន​ដោយមាន​ដំណើរ​ស្រប​ខាងកើត​ប្រទេស​ជប៉ុន ទៅ​ភាគ​ឦសាន គ្មាន​ឥទ្ធិពល​អ្វី ដល់​ប្រទេស​កម្ពុជា​ទេ​។​

​ក្រោយពី​ព្យុះ មូ​ឡេ​ន បាន​រលាយ លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ភ្លៀង​នៅតែ​បន្ត​មាន ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ អំឡុង​ពីថ្ងៃ​ទី​១៤ ដល់ ១៦ ខែសីហា ជា​ភ្លៀង​ក្នុង​តំបន់​។ ព្រម​ពេល​ជាមួយគ្នានេះ ខ្យល់មូសុង​និរតី ក៏​ចុះខ្សោយ ប្រព័ន្ធ​សម្ពាធ​ទាប នៅ​តំបន់​មេគង្គ​លើ ក៏​រលាយ និង​នៅក្នុង​សមុទ្រ​ចិន ក៏​មិនទាន់​ឃើញ មាន​បាតុភូត អ្វី​ថ្មី​កើតឡើង នៅឡើយ​ដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៩ ខែសីហា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​ថាៈ នៅ​ចន្លោះ ពីថ្ងៃ​ទី​១០ ដល់ ១៣ ខែសីហា ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ សម្ពាធ​ទាប (ITCZ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ , ឡាវ , វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន (MULAN) ដែរ​មានដំណើរ​ឆ្ពោះទៅ ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១១ ខែសីហា​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ នៅ​អំឡុង​ពេលនោះ ខ្យល់មូសុង​និរតី បន្ត​បក់​ខ្លាំង មកលើ​តំបន់​មាត់សមុទ្រ​។ បន្ទាប់ពីនោះ ប្រទេស​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ​។ អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុងនោះ អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​១០ ដល់ ១២ ខែសីហា អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ ។ បន្ទាប់ពីនោះ ភ្លៀង​នឹង​ថមថយ​មក​ក្នុង កម្រិត​ពី​តិច​ទៅ​មធ្យម​៕/V​

Post navigation