Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រំលែកទុក្ខក្រុមគ្រួសារសពក្មេងប្រុស ពីរនាក់បងប្អូន លង់ទឹក និងក្មេងប្រុស មួយនាក់ទៀត ឈឺស្លាប់

Views: 4

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល លោក សំ វណ្ណី សមាជិកក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារសង្កាត់ ភូមិ បានចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារសពក្មេងប្រុស ពីរនាក់បងប្អូន ដែលលង់ទឹកស្លាប់ ស្ថិតក្នុងភូមិប្រជាធម្មលិច កាលពីថ្ងៃទី២៦ ខែវិច្ឆិកា និងក្មេងប្រុស មួយនាក់ទៀត ឈឺស្លាប់ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សពក្មេងប្រុស ពីរនាក់បងប្អូន ដែលលង់ទឹកស្លាប់នោះ ១. ឈ្មោះ សាំង វីវៈ អាយុ ៩ ឆ្នាំ និង២.ឈ្មោះ សាំង សុផល អាយុ ៧ឆ្នាំ ។ ចំណែកសពទី៣. ឈ្មោះ ហេង ឡាយហ៊ាង ភេទប្រុស អាយុ ៦ឆ្នាំ ស្លាប់ដោយសារជំងឺ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោកចៅសង្កាត់ផ្សារកណ្តាល និងក្រុមការងារ បាននាំយកសម្ភារៈ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពក្មេងប្រុសទាំង បីនាក់ រួមមាន អង្ករ ៦០ គីឡូក្រាម និងថវិកា ចំនួន ៣០០.០០០ រៀល៕/V-PC

Post navigation