Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆេះ​ភោជនីយដ្ឋាន​មួយកន្លែង​បណ្តាលអោយ​បុគ្គលិក​ស្លាប់​ម្នាក់ និង របួស​ធ្ងន់ធ្ងរ​២​នាក់​

Views: 1

ដោយៈ ចាន់តូ​/​ភ្នំពេញ​៖ ភោជនីយដ្ឋាន​យីហោ «​កន្លែង​ថ្មី​» ស្ថិតនៅ​ក្រោយ សណ្ឋាគារ ដឺ​ឡឺ​ប្រេង ស៊ី​ដង់ នៅ​ចំណុច ផ្ទះ​លេខ​៨៨ និង​ផ្ទះ​លេខ​៩០ តាម​បណ្តោយ ផ្លូវ​លេខ​១៣៨ ក្រុមទី​៣ ភូមិ​ទី​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​អគ្គីភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ កាលពី​វេលា​ម៉ោង​ប្រមាណ ១០​កន្លះ​ព្រឹក ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ បណ្តាលអោយ​បុរស​ជា​បុគ្គលិក​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​រងរបួស​ធ្ងន់ធ្ង​រ​២​នាក់​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់ ។​

​ម្ចាស់​ហាង​ដែល​ត្រូវ​ភ្លើង​ឆេះ ឈ្មោះ ហុក ទ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​45F បូរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ថ្នាក់​ដោយសា​រ​តែ​អគ្គីភ័យ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

​តាម​សាក្សី បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង បាន​ឆាបឆេះ​ចេញ ពី​ផ្ទះល្វែង​លេខ ៨៨ យ៉ាង​សន្ធោសន្ធៅ​ហើយ ឆេះ​រាលដាល់​យ៉ាង​រហ័ស​ទៅផ្ទះ លេខ​៩០​។ នៅក្នុង​ហេតុការណ៍​នោះ បណ្តាលអោយ​មនុស្ស ចំនួន ៣​នាក់​ក្នុងចំណោម​៤​នាក់ ដែល​នៅក្នុង​ផ្ទះល្វែង បាន​ជាប់​នៅ​ខាងក្នុង​។ ភ្លាមៗ​អាជ្ញាធរ និង សម្ថ​កិច្ច បានចេញ​រថយន្ត​ពន្លត់អគ្គីភ័យ ជាច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។​

​តាម​ព័ត៌មាន​អោយដឹងថា បុរស​ម្នាក់ ត្រូវ​ភ្លើង ឆេះ​ស្លាប់​នៅក្នុង​ផ្ទះ​ពេល​រត់​ចូលទៅក្នុង​បន្ទប់ទឹក ហើយ ស្ត្រី​ម្នាក់​ជាប់​នៅ ឮជា​ន់​លើ ត្រូវបាន​សមត្ថកិច្ច​ជួយ សង្គ្រោះ ដោយ​រងរបួស​ធ្ងន់​ស​ន្ល​ប់​ស្តូកស្តឹង និង បុរស​ម្នាក់ទៀត បាន​រត់ចេញ​ទាំង​រងរបួស​ធ្ងន់​។ លុះ​ក្រោយមក​ត្រូវបាន​នគរបាល​ហៅ​រថយន្ត​បញ្ជូន ទៅ​សង្គ្រោះ​។​

​ទាក់ទិន​ការកើតមាន​អគ្គីភ័យ​នេះ តាម​នគរបាល​មូលដ្ឋាន បានឱ្យដឹងថា បណ្តាលមកពី ឆ្លង​ចរន្ត​អគ្គីសនី ។​
បើតាម​ព័ត៌មាន​ខ្លះ​អះអាងថា បណ្តាលមកពី ជាងផ្សារដែក នៅផ្ទះ​ល្វែង ហើយ​កំទេច​ភ្លើង​បាន​ធ្លាក់​ក្លាយជា​អគ្គីភ័យ​តែម្តង​៕/R​

Post navigation