Cambodia

​ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​និង​ផ្ទះ​ពីរ​ខ្នង​អស់​ស្ទើរ​ទាំងស្រុង​ចំ​ថ្ងៃ​ភ្ជុំបិណ្ឌ​

ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អគ្គិភ័យ​បាន​ឆាបឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង​និង​ផ្ទះ​ពីរ​ខ្នង​បាន​រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ឆែប​បានឱ្យដឹងថា​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​នេះ​មាន​អគ្គិភ័យ មួយ​បាន​ឆាបឆេះ​យានដ្ឋាន​ជួលជុល​រថយន្ត​១​កន្លែង​និង​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​បាន​រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​។​អគ្គិភ័យ​នោះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​អគ្គិភ័យ​បាន​ឆេះ​យានដ្ឋាន ជួសជុល​រថយន្ត​១​ខ្នង​របស់​ឈ្មោះ សេង​សម្បត្តិ​អាយុ​៣៦​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ប៊ុន​អេង​នាង​អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប​។​យានដ្ឋាន​នោះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ​គុណ​១៦​ម៉ែត្រ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់ ប្រមាណ​៨​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ចំណែក​ផ្ទះ​២​ខ្នង​១​ខ្នង​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ធិ​ន​ថែប​អាយុ​៤៦​ឆ្នាំ​ជា​មន្ត្រីនគរបាល​ប្រពន្ធ​ឈ្មោះ​យ៉ែម​កេ​ម​ផ្ទះ​នោះ​សង់​ក្នុង​ទំហំ​៩​ម៉ែត្រ​គុណ​៩​ម៉ែត្រ ចំណាយ​ទឹកប្រាក់​អស់ ៥​ម៉ឺន​ដុល្លារ​អាមេរិក បាន​ឆេះ​អស់ទាំង​ស្រុង​ដែល​ស្ថិតនៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ។​

ម្ចាស់ផ្ទះ​ឆេះ ១​ខ្នង​ទៀត ឈ្មោះ ឃៀង គឹម​សាន្ដ​អាយុ ៤៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប ១ ស្រុក​ឆែប ខេត្តព្រះវិហារ ។​ភ្លើង​បាន​ឆេះ​ជញ្ជាំង​ផ្ទះ​អស់​មួយ ចំហៀង គិត​ជា​ទឹកប្រាក់​ខាតបង់​អស់​ប្រមាណ​១​ម៉ឺន ៣​ពាន់​ដុល្លារ​អាមេរិក​។ សរុប​ទឹកប្រាក់ ទាំង​លំនៅស្ថាន និង​យានដ្ឋាន បូក​រួមទាំង​ទ្រព្យសម្បត្តិ ដែល​រង​ការឆាបឆេះ និង​ខូចខាត​នោះ មាន​ចំនួន​ប្រមាណ​១៤​ម៉ឺន ៣​ពាន់ ដុល្លារ​អាមេរិក ។

​ប្រភព​បាន​បន្តថា​៖​នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នោះ ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ៧​គ្រឿង ប្រើប្រាស់​កម្លាំង ៤០​នាក់ ដើម្បី​ចេញ​អន្តរាគមន៍​។ បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆេះ​ផ្ទះ​និង​យានដ្ឋាន​នាពេលនោះ​រថយន្ត​ស្នង​ដ្ឋា​ន​នគរបាល​ខេត្ត​១​គ្រឿង​,​នគរបាល​ស្រុក​ត្បែងមានជ័យ​១​គ្រឿង​,​នគរបាល​ស្រុក​ឆែប​៣​គ្រឿង​,​រថយន្ត​នគរបាល​ស្រុក​ជ័យ​សែន​២​គ្រឿង​និង​បាន​ប្រើប្រាស់​ទឹក​អស់​១២​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។​

​មន្ត្រីនគរបាល​ជំនាញ​អគ្គិភ័យ បាន​បញ្ជាក់ថា ក្រោយ​ការស្រាវជ្រាវ មូលហេតុ​ដែលនាំឱ្យ​កើតឡើង នៃ​គ្រោះ​អគ្គិភ័យ​នេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​នៅក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​ណា​ម្នាក់ បាន​រងគ្រោះថ្នាក់​នោះឡើយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Real Madrid beat Barcelona by wins in full-time official matches-97 vs 96
Lampard on the episode with Maguire and Aspilicueta: a Clean penalty in favor of Chelsea
Solskjaer on the draw with Chelsea: Equal game. But I felt that if there is a winner, then Manchester United
Hans-Dieter flick: Bayern played great defense and didn't let Eintracht do much
Ajax with the score 13:0 beat Venlo. This is the biggest win in Eredivisie history
Messi doesn't score for Real Madrid after Ronaldo left for Juve. In the last Clasico before the transfer, they both scored
Sergio Ramos: Clean penalty, I was grabbed. It is unfair to judge the referee