Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Chelsea​អាច​នឹង​បំបែក​ឯតទគ្គ​កម្ម Premier League ក្នុងការ​ទិញយក​កីឡាករ​អិន​ហ្សូ តម្លៃ ១២០ លាន​អឺរ៉ូ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កីឡាករ អិន​ហ្សូ ហ្វើ​ណង់​ដេ​ស (Enzo Fernandez) អាច​នឹង​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​នៅ Premier League ប្រសិនបើ Chelsea​ចុះហត្ថលេខា​​ទិញ​ខ្សែបម្រើ​ម្ចាស់​ជ័យលាភី​វើល​ខាប់​រូបនេះ​ពី Benfica ក្នុង​តម្លៃ​ខ្លួន ១២០ លាន​អឺរ៉ូ (១០៥,៥ លាន​ផោន​)​។​

​នោះ​នឹង​វ៉ា​ដាច់​តម្លៃ​ខ្លួន ១០០ លាន​ផោន​ដែល Manchester City បង់​សម្រាប់​កីឡាករ ជែក គ្រីលី​ស (Jack Grealish) នៅ​ពេល​រូបគេ​ចូលរួម​ពី Aston Villa ក្នុង​ខែសីហា ឆ្នាំ ២០២១​។​

​ដោយឡែក ទីភ្នាក់ងារ​សារព័ត៌មាន PA និយាយថា Tottenham នៅតែ​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ការទិញ​យក​ខ្សែការពារ​ស្លាប​ស្តាំ​របស់ Sporting គឺ ផេ​ត្រូ ផូ​រ៉ូ (Pedro Porro) មុន​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​កិច្ចព្រមព្រៀង​នេះ​ហាក់​ដួលរលំ​កាលពីដើម​សប្តាហ៍​នេះ​ទៅហើយ ប៉ុន្តែ​ឥឡូវ​បាន​ត្រឡប់​មក​វិញ​សម្រាប់​តម្លៃ​ខ្លួន​ប្រហែល ៣៩,៥ លាន​ផោន​៕

​កីឡាករ អិន​ហ្សូ ហ្វើ​ណង់​ដេ​ស

Post navigation