Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆ្លងកូវី​ដ​១៩​នៅ​ចិន​បន្ត​កើនឡើង​ទោះជា​មាន​ការ​រឹតបន្តឹង​ទូទាំងប្រទេស​(វីដេអូ)

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​វិច្ឆិកា​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លងកូវី​ដ​ប្រចាំថ្ងៃ​ក្នុង​ចំនួន​ច្រើន​បំផុត​ជា​ថ្មី​នៅពេល​បណ្តា​ទីក្រុង​នៅ​ទូទាំង​ប្រទេស​អនុវត្ត​វិធានការ​ទប់ស្កាត់​​ការរីក​រាលដាល​ជំងឺ​នេះ​យ៉ាង​តឹងរឹង​ក៏ដោយចុះ​។​

​មិន​គិត​ចំនួន​ឆ្លង​នាំចូល​ពី​ក្រៅ​ចិន​បាន​រាយការណ៍​ចំនួន​ឆ្លង​ថ្មី​៣២.៦៩៥​នាក់​សំរាប់​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដល់​ថ្ងៃទី​ពីរ​ជាប់​គ្នា​គិត​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មេសា​ពេលដែល​ទីក្រុង​សៀង​ហៃ​ត្រូវបាន​បិទ​ខ្ទប់​ដោយសារ​ផ្ទុះ​កូវី​ដ​ខ្លាំង​។​វា​បាន​កើន​ពី​ចំនួន​ឆ្លង​៣១.១៤៤​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ទីក្រុង​ក្វាង​ចូ​វ​(Guangzhou)​ភាគ​ខាងត្បូង​និង​ទីក្រុង​ចុងឈី​ញ​(Chongqing)​ភាគ​និរតី មាន​ចំនួន​ឆ្លង​ច្រើនជាងគេ​នៅពេល​ការឆ្លង​ថ្មី​រាប់រយ​ករណី​ក៏​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង ឆឹង​ឌូ​(Chengdu) ជី​ណាន​(Jinan) ឡាន​ចូ​វ​(Lanzhou)​សៀន​(Xian)​និង​អ៊ូ​ហាន​(Wuhan)​។​

​ការឆ្លង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កើន​មួយ​ជា​បួន​ធៀប​នឹង​ចំនួន​ឆ្លង​កាល​ពី​មួយ​ថ្ងៃ​មុន​នៅ​ទីក្រុង​ស៊ីជៀ​ជួង​(Shijiazhuang)​រហូត​ដល់​ចំនួន​៣.១៩៧​នាក់​។​

​រដ្ឋធានី​ប៉េកាំង​មាន​អ្នក​ឆ្លង​ថ្មី​១.៨៦០​នាក់ ក្រោយ​១.៦៨៤​នាក់​បាន​ឆ្លង​កាល​ពី​មួយ​ថ្ងៃ​មុន​នៅ​ពេល​ក្រុង​សៀង​ហៃ​មាន​អ្នក​ឆ្លង​ថ្មី​៨៦​នាក់​។​

​ក្វាង​ចូ​វ ដែល​មាន​មនុស្ស​ក្បែរ​១៩​លាន​នាក់​រស់នៅ មាន​អ្នក​ឆ្លង​ថ្មី​៧.៥២៤​នាក់ បន្ទាប់ពី​មាន​ការឆ្លង​ក្នុង​ចំនួន​ប្រហាក់ប្រហែលគ្នា​កាល​ពី​មួយ​ថ្ងៃមុន ។​ចំណែក​ទីក្រុង​ចុងឈី​ញ បាន​រាយការណ៍​ចំនួន​​ឆ្លង​ថ្មី​៦.៥០២​នាក់​សំរាប់​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ឆ្លង​៧.៨៤៦​នាក់​នៅ​មួយ​ថ្ងៃមុន​៕

បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅពេលអ្នកក្រុងប៉េកាំងឈររង់ចាំការធ្វើតេស្តិ៍រកកូវីដ១៩កាលពីថ្ងៃ២៤វិច្ឆិកា

Post navigation