ចែករម្លែក

ឃ្លី​ប​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ឆ្មា​មួយ​ក្បាល​នៅក្នុង​ប្រទេស​ចិន ដែលមាន​ទឹកមុខ​ក្រញូវ​ជាប់ គ្មាន​ថ្ងៃ​រីក​ដោយសារតែ​ស្នាម​ដៅ​យ៉ាង​ចម្លែក​ខុសគេ​នោះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ យ៉ាងខ្លាំង​និង​ត្រូវគេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​ពេញ​បណ្ដាញ​អ៊ីនធឺណិត​។

​តាមរយៈ​រូបភាព​ក្នង​ឃ្លី​ប​វីដេអូ ឆ្មា​នេះ​មាន​ស្នាម​ខ្នៅ​ពណ៌​ខ្មៅ ២ ពីលើ​ភ្នែក​របស់​វា ប្រៀប​ដូច វា​មាន​ចិញ្ចើម​មិន​ខុសពី​មនុស្ស​ប៉ុន្មាន​ឡើយ​។

​បណ្ដា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន រាប់លាន​នាក់​ភ្ញាក់ផ្អើល និង​នឹក​អស់ ចំ​ណើ​ច​ចំពោះ​ទឹកមុខ​របស់​ឆ្មា​នេះ បន្ទាប់ពី​និស្សិត​ស្រី​ម្នាក់​ប្រទះឃើញ​វា​តាមផ្លូវ​ក្នុង​ក្រុង សៀង​ហៃ ហើយ​ថត​វា​បង្ហោះ​ចូល​បណ្ដាញ​ទំនាក់ទំនង​សង្គម Douyin ដែល​ស្រដៀង​នឹង Tik Tok កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​៕ ប្រែ​សម្រួលៈ​ខុម