Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆ្មាព្រៃភាគច្រើនរស់នៅក្នុងតំបន់ ខ្ពង់រាបភាគខាងកើត និងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា

Views: 2

ដោយ:ដេប៉ូ/ភ្នំពេញ៖សត្វឆ្មាព្រៃ (Jungle cat) Felis chaus )ជាសត្វកម្រមួយប្រភេទកំពុងត្រូវបានអភិរក្សនៅប្រទេសកម្ពុជា និងក៏ដូចជានៅប្រទេសមួយចំនួនដែលនៅសេសសល់កំពុងអភិរក្សយ៉ាងតឹងរឹងទៀតផង។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ឆ្មាព្រៃជាប្រភេទមំសាសត្វមួយក្នុងចំណោមត្រកូលខ្លាទាំង ៧ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ឆ្មាព្រៃមានវត្តមានភាគច្រើននៅក្នុងតំបន់ការពារធម្មជាតិនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។

សត្វឆ្មាព្រៃ តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមកបង្ហាញថា នៅក្នុងប្រទេសកម្ពុជា សត្វឆ្មាព្រៃ វាចូលចិត្តរស់នៅក្នុងព្រៃល្បោះ។ សត្វឆ្មាព្រៃ ភាគច្រើនស៊ីសត្វជាចំណីដែលដូចជា ពពួកថនិកសត្វមាឌតូច (ដូចជាទន្សាយ កណ្តុរ កំប្រុក ជាដើម) និងសត្វស្លាបផងដែរ៕srn

Post navigation