Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ថា​«​កុំអោយ​គេ​ទាញ​ចូល​ក្នុង​ស្ថានការណ៍​លំបាក​» នៅពេល​អាម៉េរិក​អាច​ប្រើប្រាស់​មូលដ្ឋាន​យោធា​ហ្វីលីពីន​ដល់​ទៅ​ប្រាំបួន​

Views: 4

ប្រែ​សម្រួលៈ​បំណង​(eurasiantimes)៖​នៅពេល​យោធា​អាម៉េរិក​កាន់តែ​ធានា​បាន​ការចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​យោធា​សំខាន់ៗ​នៅ​ហ្វីលីពីន ចិន​បាន​ព្រមាន​រដ្ឋាភិបាលទីក្រុងម៉ានីលថា​វា​អាច​នាំអោយ​គេ​យក​ប្រៀប​លើ​​និង​ទាញ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​អោយ​ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​លំបាក​។​

យោធា​អាម៉េរិក​បាន​បញ្ចុះបញ្ចូលដោយជោគជ័យ​អោយ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​អនុញ្ញាត​អោយ​ខ្លួន​ចូល​​ប្រើប្រាស់​មូលដ្ឋាន​យោធា​បួន​បន្ថែម​ទៀត​នៅ​ហ្វីលីពីន​។ សូមបញ្ជាក់​ថា អាម៉េរិក​ទទួលបាន​សិទ្ធិ​ចូល​ប្រើប្រាស់​រួច​ហើយ​មូលដ្ឋាន​យោធា​ចំនួន​ប្រាំ​នៅ​ហ្វីលីពីន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក​ឡយ អូ​ស្ទីន និង​សម​ភាគី​ហ្វីលីពីន កាលី​តូ ហ្កា​ល់​វេស​(Carlito Galvez)​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​នៅ​បញ្ជាការដ្ឋាន​យោធា​ក្នុង​ក្រុង​ម៉ានីល​​ថា អាម៉េរិក​នឹង​ទទួលបាន​ការអនុញ្ញាត​អោយ​ចូល​ប្រើប្រាស់​មូលដ្ឋានទ័ព​បួន​ទៀត​ក្រោម​កិច្ច​ព្រមព្រៀង​EDCA​ឆ្នាំ​២០១៤​។​

​លោក​ឡយ អូ​ស្ទីន បាន​និយាយថា​« សម្ពន្ធភាព​របស់​យើង​កាន់តែ​ធ្វើ​អោយ​លទ្ធិប្រជាធិបតេយ្យ​មាន​ការធានា​ខ្លាំង​ឡើង និង​ជួយ​រក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អោយនៅតែ​សេរី​និង​បើកចំហ​»​។​

​ការវិវត្តន៍​សភាពការណ៍​នេះ​សំខាន់ នៅពេល​វា​កើត​ឡើង​ចំ​ពេល​ចិន​កាន់តែ​អាង​យ៉ាងខ្លាំង​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការប្រឈមមុខ​ជា​មួយ​ក​ង​កម្លាំង​អាម៉េរិក​នៅ​ទីនោះ​ក៏​កាន់តែ​កើនឡើង​។​​វា​មិន​ធ្វើអោយ​ចិន​សប្បាយចិត្ត​ទេ ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រឆាំង​ការធ្វើ​យោ​ធូប​នីយកម្ម​អាម៉េរិក​នៅក្នុង​តំបន់​។​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ចេញ​ការព្រមាន​ដ៏​ខ្លាំង​មួយ​ទៅកាន់​ហ្វីលី​​ពី​ន ដោយ​ថា​ប្រទេស​នេះ​ប្រឈម​នឹង​ការ​«​អោយ​អាម៉េរិក​កេងចំណេញ​លើ​» ហើយ​ថា​ភាគី​អាម៉េរិក​ទទួលខុសត្រូវ​ចំពោះ​ការកើនឡើង​ភាព​តានតឹង​។​

​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល​បាន​និយាយថា​« សហរដ្ឋ​អាម៉េរិក ចេញ​ពី​គំនិត​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​ការ​ប្រជែង​មាន​អ្នកឈ្នះ​អ្នកចាញ់ កំពុង​បន្ត​បង្កើន​វត្តមាន​យោធា​នៅក្នុង​តំបន់​។​អំ​​ពើ​របស់​អាម៉េរិក​បង្កើន​ភាព​តានតឹង​និង​បំផ្លាញ​សន្តិភាព​ព្រមទាំង​ស្ថិរភាព​តំបន់​»​។​

«​ចិន​សង្ឃឹម​ហ្វីលីពីន មានការ​ប្រុងប្រយ័ត្ន​និង​កុំអោយ​គេ​កេងចំណេញ​លើ​ហើយ​ទាញ​ខ្លួនចូលក្នុង​ស្ថានការណ៍​លំបាក​។​ចិន​តែងតែ​ប្រកាន់​គំនិត​ដែល​ថា កិច្ចសហការ​សន្តិសុខ​និង​យោធា​រវាង​ប្រទេស​គួរ​ធ្វើ​ឡើងសំរាប់ជួយសន្តិភាព​និង​ស្ថិរភាព​តំបន់ ដោយ​មិន​ត្រូវ​ផ្តោត​លើ​ភាគី​ទី​បី​ណាមួយ​ទេ ទោះជាវា​បង្ក​ការ​គំរាម​តិចតួច​ដល់​ភាគី​ទី​បី​ក៏ដោយ​»​។​

​ការសំរេចចិត្ត​ចុងក្រោយ​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ធ្វើ​អោយ​ចំនួន​មូលដ្ឋាន​យោធា​ហ្វីលីពីន​ដែល​យោធា​អាម៉េរិក​អាច​ចូលប្រើប្រាស់បាន​ឡើងដល់​ប្រាំបួន​។​ការសំរេចចិត្ត​នេះ​កើត​ឡើង​ក្រោយ​អាម៉េរិក​សំរេច​ចំ​ណាយ​ប្រាក់​៨២​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន​ដែល​មាន​ស្រាប់​៕

​កិច្ចព្រមព្រៀង EDCA​អនុញ្ញាត​អោយ​អាម៉េរិក​ចូល​ប្រើ​មូលដ្ឋានទ័ព​ហ្វីលីពីន​សំរាប់​ការហ្វឹកហាត់​រួមគ្នា ដាក់​គ្រឿង​បរិក្ខារ​យោធា​និង​សាងសង់​ទីតាំង រួម​មាន​ផ្លូវ​ចុះ​ឡើង​របស់​យន្តហោះ ឃ្លាំង​ស្តុក​ប្រេង​​និង​ផ្ទះ​ទាហាន តែ​មិន​សំរាប់​វត្តមាន​អចិន្ត្រៃយ៍​ទេ​

សកម្មជនហ្វីលីពីនធ្វើការប្រឆាំងវត្តមានយោធាអាម៉េរិកក្នុងអំឡុងពេលរដ្ឋមន្រ្តីការពារជាតិអាម៉េរិកធ្វើទស្សនកិច្ចហ្វីលីពីននៅសប្តាហ៍នេះ

Post navigation