Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​សុំអោយ​អាម៉េរិក​និង​ជប៉ុន​កុំធ្វើខ្លួន​ជា​អ្នក​ឆាឆៅ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​កំពុង​មាន​ស្ថិរភាព​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(Xinhua)៖ ចិន​បាន​ទទូច​សុំ​អាម៉េរិក​និង​ជប៉ុន​បោះបង់ចោល​គំនិត​សង្គ្រាមត្រជាក់​ព្រម​ទាំង​ការ​លម្អៀង​មនោគមវិជ្ជា ឈប់​បង្កើត​សត្រូវ​តាម​ការ​ស្រមៃ​និង​ឈប់​ព្យាយាម​សាប​​ព្រួស​សង្គ្រាមត្រជាក់​ថ្មី​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ក៏​កុំ​ប្រែ​ក្លាយខ្លួន​ទៅជា​អ្នក​ឆាឆៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន​ស្ថិរភាព​មួយ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​​សុក្រ​។​

​អ្នកនាំពាក្យ​លោក វ៉ាង វិន​ពីន (Wang Wenbin)​បាន​និយាយ​ដូច្នេះ​នៅពេល​ត្រូវ​បាន​សួរ​អំពី​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ចេញ​ដោយ​អាម៉េរិក​និង​ជប៉ុន​នៅ​សប្តាហ៍​នេះ​។​យោង​តាម​របាយការណ៍ នៅក្នុង​​សេចក្តីថ្លែងការណ៍​រួម​នេះ អាម៉េរិក​និង​ជប៉ុន​បាន​ហៅ​ចិន​ថា​ជា​«​ការ​ប្រឈម​យុទ្ធសាស្ត្រ​ធំ​បំផុត​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ហួស​ពី​នេះ​» ព្រមទាំង​បាន​រិះគន់​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់ ហុងកុង​​ស៊ីន​ជាំ​ង និង​បញ្ហា​សមុទ្រ​។​

​លោក​វ៉ាង​បាន​និយាយថា ការនិយាយ​សំដៅ​ចិន​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នេះ ជាការបង្កើតគំនិត​សង្គ្រាមត្រជាក់​មាន​អ្នកចាញ់​មាន​អ្នកឈ្នះ​មួយ និង​បង្ហាញ​ការ​មួលបង្កាច់​គ្មាន​មូលដ្ឋាន​និង​​ការវាយប្រហារ​លើ​ចិន​។​«​យើង​ប្រឆាំង​វា​ជា​ដាច់ខាត​»​។​

​លោក​បាន​បន្តថា អាម៉េរិក​និង​ជប៉ុន​អះអាងថា​ពួក​គេ​ជំរុញ​សន្តិភាព​និង​សន្តិសុខ​តំបន់​ តែ​អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​គ្រាន់តែ​ជាការ​ស្វះស្វែង​រក​លេស​ដើម្បី​បង្កើន​កម្លាំងយោធា​និង​ការប្រើ​កម្លាំង​បែប​មនុស្ស​​ពាល​ប៉ុណ្ណោះ​។​ពួក​គេ​អះអាង​ថា​ដឹកនាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​សេរី​និង​បើកចំហ តែ​អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​​បង្កើត​ប្លុក​ផ្សេងៗ​គ្នា​ដើម្បី​បង្ក​ការបែកបាក់​និង​ការប្រឈមមុខគ្នា​។​

«​អាម៉រិក​និង​ជប៉ុន​អះអាងថា​ជា​អ្នក​ប្រកាន់ខ្ជាប់​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់ តែ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​គឺ​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​គ្រឹះ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​​ហើយ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ប្រទេស​ដទៃ​ទាំង​ងងើល​។​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​បង្ក​ការ​ប្រឈម​ជាក់ស្តែង​ចំពោះ​សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​តំបន់​»​។​

​លោក​វ៉ាង​បាន​និយាយទៀតថា អាស៊ី​ប៉ាស៊ីហ្វិក​ជា​យុថ្កា​មួយ​សំរាប់​សន្តិភាព​និង​ការអភិវឌ្ឍ មិនមែន​ជា​សមរភូមិ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ទេ​ហើយ​ប្រទេស​ក្នុង​តំបន់​ចង់បាន​យុត្តិធម៌​និង​ប្រឆាំង​​អនុត្តរភាព​និយម ចង់បាន​កិច្ចសហការ​មិនមែន​ការប្រឈមមុខ​គ្នា​ទេ​។​ពួកគេ​មាន​ចង់បាន​ពហុភាគី​និយម​ពិត និង​ច្រាន​ចោល​ការបង្កើត​បក្ខ​ក្រុម​តូចៗ ដែល​ញុះញង់​អោយ​មាន​ការប្រឈមមុខ​រវាង​​ប្លុក​៕

​អ្នកនាំពាក្យ​លោក វ៉ាង វិន​ពីន​

Post navigation