Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​៣២១​នាក់​

Views: 6

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​នៅ​កោះ​ចា​វ៉ា​របស់​ឥណ្ឌូនេស៊ី​កាលពី​សប្តាហ៍​មុន​បាន​កើន​ដល់​៣២១​នាក់​នៅ​ពេល​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស​បន្ថែម​​ទៀត​កាលពី​ថ្ងៃអាទិត្យ​។​

​រញ្ជួយ​ដី​ក្នុង​ជំរៅ​ដី​រា​ក់មួយ​បាន​វាយប្រហារ​ទីប្រជុំជន​ឆន់​ហ្សួ​រ​(Cianjur)​ក្នុង​ខេត្ត​ចា​វ៉ា​ខាងលិច​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដោយ​ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​សម្លាប់​ដោយ​អាគារ​និង​ដី​បាក់​សង្កត់​។​

​ប្រធាន​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​លោក ស៊ូ​ហា​យ៉ាន់​តូ (Suharyanto)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​បី​ទៀត​បន្ទាប់ពី​បាន​រកឃើ​​ញ​ចំនួន​ប្រាំបី​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក​ថា «​ជាមួយនឹង​ការ​រក​ឃើញ​សាកសព​បី​ទៀត ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ឡើងដល់​៣២១​នាក់ ហើយ​១១​នាក់​ទៀត​កំពុង​បាត់​ខ្លួន​»​។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​និង​ស្វែងរក​បន្ត​ការងារ​របស់​គេ​ទៀត​នៅ​ថ្ងៃ​ចន្ទទី​២៨​វិច្ឆិកា ដោយ​ផ្តោត​លើ​តំបន់​ដែល​មាន​មនុស្ស​កំពុង​បាត់​ខ្លួន​។​

​រញ្ជួយ​ដី​កំលាំង​៥,៦​រិ​ច្ឆ​ទ័រនេះ​បាន​បំផ្លាញ​ផ្ទះ​ជាង​៦២.០០០​និង​បង្ខំ​អោយ​មនុស្ស​ជាង​៧៣.០០០​នាក់​ភៀសខ្លួន​ទៅ​នៅ​តាម​មណ្ឌល​បណ្តោះអាសន្ន​៕

Post navigation