Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​កូរ៉េ​ខាងត្បូង​កើន​ដល់​១១​នាក់​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​និង​ការ​ជន់​លិច​នៅ​កូរ៉េខាងត្បូង​បាន​កើន​ដល់​១១​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​នេះ ដោយ​មន្ត្រី​បាន​អោយដឹងថា​មនុស្ស​​ប្រាំបី​នាក់​ទៀត​នៅ​បាត់​ខ្លួន នៅពេល​ទីក្រុង​សេ​អ៊ូ​ល​កំពុង​បោសសម្អាត​កំទេចកំទី​និង​បូម​បាចទឹក​ចេញ​ក្រោយ​ការ​ធ្លាក់ភ្លៀង​ស្ងប់​ចុះ​។​

​ការ​ធ្លាក់ភ្លៀង​ដូច​ហែក​មេឃ​រយៈពេល​ពីរ​ថ្ងៃ​កាលពីដើម​សប្តាហ៍​បាន​ពន្លិច​ដង​វិថី​និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅក្នុង​រដ្ឋធានី​កូរ៉េខាងត្បូង ដោយ​ប្រធានាធិបតី យូ​ន ស៊ុក​យ៉ូល​( Yoon Suk-yeol)​និ​​យាយ​ថា​វា​ជា​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​គិត​ចាប់តាំងពី​ពេល​ចាប់ផ្តើម​កត់ត្រា​អាកាសធាតុ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​១១៥​ឆ្នាំមុន​។​

​រូបភាព​ដែល​ត្រូវបាន​ចែ​ល​រំលែក​ក្នុង​បណ្តា​សង្គម​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក បង្ហាញ​មនុស្ស​ដើរ​លុយ​ទឹក​ត្រឹម​ចង្កេះ​ឬ​អង្គុយ​លើ​រថយន្ត​ដែល​លិច​ដល់​ដំបូល និង​បណ្តា​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដែល​ទឹក​ហូរ​ចូល​​ពេញ​។​

​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ ក្នុងចំណោម​អ្នកស្លាប់​១១​នាក់ ប្រាំមួយ​នាក់​នៅ​ក្រុង​សេ​អ៊ូ​ល បី​នាក់​នៅ​ខេត្ត​ចង​ហ្គី​(Gyeonggi)​និង​ពីរ​នាក់​នៅ​ខេត្ត​ហ្កាង​វ៉ុន​(Gangwon)​ហើយ​អ្នក​បាត់​ខ្លួន​​បី​នាក់​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​ក្រសួង​បាន​អោយដឹងទៀតថា មនុស្ស​ជាង​៥.៣០០​នាក់​ត្រូវ​បង្ខំ​អោយ​ភៀសខ្លួន​ចេញពី​ផ្ទះ​របស់​គេ​។​

​ជនរងគ្រោះ​ម្នាក់​ត្រូវ​គេ​ជឿ​ថា​ឆក់​ភ្លើង​ស្លាប់​ក្នុងពេល​រើ​ដើមឈើរ​លំបាក់​មួយ​ចេញ​ពី​ចិញ្ចើមផ្លូវ ហើយ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយ​ការបា​ក់ដី​សង្កត់​នៅផ្ទះ​របស់​ខ្លួន​ក្នុង​ខេត្ត​ហ្កាង​វ៉ុន​។​

​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុម​ជួយសង្គ្រោះ នាយករដ្ឋមន្ត្រី ហាន ឌុ​ក​ស៊ូ​(Han Duck-soo)​បាន​និយាយថា​រដ្ឋាភិបាល​បាន​សំរេច​ការងារ​ជួសជុល​គ្រាអាសន្ន​មួយ​ភាគ​ធំ​ហើយ​៕

Post navigation