Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទាហាន​កំណែន​រុស្ស៊ី​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ទៅ​ផ្ទះ ដោយសារ​មិន​សមស្រប​លក្ខខណ្ឌជ្រើសរើស

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ទាហាន​កំណែន​រុស្ស៊ី​រាប់ពាន់នាក់​សំរាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ត្រូវបាន​បញ្ជូន​ទៅ​ផ្ទុះ​និង​មេទ័ព​នៅក្នុង​តំបន់​ខា​បា​រ៉ូវ​ស​ខ៍​(Khabarovsk)​របស់​រុស្ស៊ី​ត្រូវបាន​ដកចេញ​​នៅក្នុង​ដំណើរ​ថយក្រោយ​ចុង​ក្រោយ​មួយ​ទៀត​ចំពោះ​កំណែន​ទ័ព​បី​សែន​នាក់​ដ៏​ចលាចល​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​នៅលើ​សមរភូមិ លោកពូ​ទីន​បាន​ជួប​បរាជ័យ​ជាថ្មីទៀត​កាលពី​ថ្ងៃអាទិត្យ ដោយ​កងកម្លាំង​អ៊ុយ​ក្រែន​បាន​អះអាងថាចូល​គ្រប់គ្រង​ទាំងស្រុង​មជ្ឈម​ណ្ឌ​ល​ភស្តុភារ​ភាគ​ខាងកើត​របស់​រុស្ស៊ី​គឺ​ទីក្រុង​លូ​ម៉ាន់​(Lyman)​។​

​កំណែន​ទ័ព​លើកដំបូង​របស់​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាម​លើក​លើក​ទី​ពីរ ក្រោយ​កងកម្លាំង​រុស្ស៊ី​រង​បរាជ័យ​បន្តបន្ទាប់​នៅ​អ៊ុ​យក្រែន បាន​នាំអោយ​មាន​ការ​មិន​សប្បាយ​ចិត​ជា​ទូទៅ​និង​បង្ខំ​អោយ​បុរស​រុស្ស៊ី​​រាប់ពាន់​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​។​

​លោក មី​ខា​អ៊ី​ល ដេក​ទី​យ៉ា​រ៉េ​វ​(Mikhail Degtyarev)​អភិបាល​តំបន់​ខា​បា​រ៉ូវ​ស​ខ៍ នៅ​តំបន់​ចុង​បូព៌ា​រុស្ស៊ី បាន​និយាយថា មនុស្ស​ប្រុស​រាប់ពាន់​នាក់​បាន​ចុះឈ្មោះ​ចូល​ទាហាន​ក្នុង​រយៈពេល​ដប់​ថ្ងៃ តែ​​ជាច្រើន​មិន​អាច​។​លោក​ថា «​ពួកគេ​ប្រមាណ​ពាក់កណ្តាល​បាន​វិល​ទៅ​ផ្ទះ​វិញ ដោយសារ​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​ជ្រើសរើស​ចូល​បំរើ​ទ័ព​»​។​

​លោក​បាន​បន្ថែមថា មេទ័ព​ម្នាក់​ត្រូវបាន​ដកចេញ​ពី​តំណែង តែ​ការបណ្តេញចេញ​នេះ​មិន​ប៉ះពាល់​កំណែន​ទ័ព​ទេ​។​

​ការចាប់យក​ទីក្រុង​លី​ម៉ាន់​ដោយ​កងកម្លាំង​អ៊ុ​យក្រែន ជា​ការខាតបង់​លើ​សមរភូមិ​ដ៏​ធំ​បំផុត​សំរាប់​រុស្ស៊ី ចាប់តាំងពី​អ៊ុយ​ក្រែន​វាយ​បក​លឿន​ដូច​ផ្លេកបន្ទោរ​ចូល​តំបន់​ខា​គី​នៅ​ភាគ​ឦសាន្ត​អ៊ុយ​ក្រែន​កាល​​ពី​ខែ​កញ្ញា​។​

​អភិបាល​តំបន់​លូ​ហា​ន់ស​ខ៍ លោក​សឺ​ហ៊ី​យ ហ្កាយ​ដាយ​(Serhiy Gaidai)​បាន​និយាយថា ការគ្រប់គ្រង​លី​ម៉ាន់​អាច​ជា​កក្តា​សំខាន់​មួយ​ក្នុង​ការជួយ​ដណ្តើមយក​ទឹកដី​ដែល​បាត់បង់​មកវិញ​នៅ​តំបន់​​លុន​ហា​នស​ខ៍​៕

​ពូ​ទីន បញ្ជា​អោយ​កែន​ទ័ព​៣០០.០០០​នាក់ សំរាប់​សង្គ្រាម​នៅ​អោយ​ក្រែន​នាំ​អោយ​បុរស​រុស្ស៊ី​ជាច្រើន​ភៀសខ្លួន​ចេញពី​ប្រទេស

Post navigation