Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទាហាន​ម៉ាលី ៤២ នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​មួយ​សង្ស័យ​ធ្វើ​ឡើង​ដោយ​ពួក​ជី​ហាត​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​ថា ទាហាន​ម៉ាលី​ចំនួន ៤២​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដ៏​ស្មុគស្មាញ​មួយ​កាលពី​ចុង​សប្តាហ៍​សង្ស័យ​ធ្វើ​​ឡើង​ដោយ​ពួក​ជី​ហាត ដែល​ប្រើប្រាស់​កាំភ្លើង​ធំ​និង​ដ្រូ​ន ដែល​ជា​ឧបទ្ទវហេតុ​ហិង្សា​ចុងក្រោយ​បំផុត​ដែល​អង្រួន​ប្រទេស​តំបន់​សា​ហែល (Sahel)​ពោរពេញ​ដោយ​បញ្ហា​នេះ​។​

​ចំនួន​អ្នក​ស្លាប់​ដ៏​ច្រើន​នេះ​គឺជា​ការ​បង្ហូរឈាម​ធំ​បំផុត​មួយ​នៅក្នុង​ការបះបោរ​រយៈពេល​មួយ​ទសវត្សរ៍​នៅ​ប្រទេស​ម៉ាលី​ដែល​បាន​រីក​រាលដាល​ពី​ភាគ​ខាងជើង​នៃ​ប្រទេស​ទៅកាន់​ភាគ​កណ្តាល​និង​ភាគ​​ខាងត្បូង ហើយ​ចូល​ទៅក្នុង​ប្រទេស​ជិតខាង​បួ​គី​ណាហ្វា​សូនិង​នី​ហ្សេ​។​

​ឯកសារ ដែល​ដាក់​ឈ្មោះ​អ្នកស្លាប់​ជា​ក់លាក់ ត្រូវបាន​ផ្ទៀងផ្ទាត់​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​ខណៈ​រដ្ឋាភិបាល​ក្រោយមក​បាន​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​នៅក្នុង​​សេចក្តីថ្លែងការណ៍ ដែល​និយាយថា​ទាហាន ២២ នាក់​បាន​រងរបួស និង “​ភេរ​វករ ៣៧ នាក់​” ត្រូវបាន​សម្លាប់​។​

​ការវាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា​នៅក្នុង​ទីប្រជុំជន​តេស​ស៊ីត (Tessit) ក្នុង​តំបន់ “​ព្រំដែន​ត្រីកោណ​” ពោរពេញ​ដោយ​បញ្ហា ដែល​ប្រសព្វ​ប្រទេស​ទាំង​បី​។​

​កាលពី​ថ្ងៃ​ចន្ទ កងទ័ព​បាន​និយាយថា ទាហាន ១៧ នាក់ និង​ជន​ស៊ីវិល​បួន​នាក់​បាន​ស្លាប់​។​

​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ស្តីបន្ទោស​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​តំបន់​ហ្គ្រេ​ត​ធឺ​សាហា​រ៉ា (Greater Sahara) ឬ ISGS ដោយ​និយាយថា សមាជិក​របស់​ក្រុម​នេះ​បាន​ប្រើ​”​ដ្រូ​ន​និង​កាំភ្លើង​ធំ ​ហើយ​ប្រើប្រាស់​គ្រឿង​ផ្ទុះ​និង​រថយន្ត​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ​”​។​

​លើកចុងក្រោយ ដែល​កងកម្លាំងប្រដាប់អាវុធ​របស់​ម៉ាលី រង​ការបាត់បង់​ធំ​បែបនេះ គឺ​នៅក្នុង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ដូច​គ្នា​កាលពី​ចុងឆ្នាំ ២០១៩ និង​ដើមឆ្នាំ ២០២០៕

​ទាហាន​ម៉ាលី​កំពុង​ជួប​ការលំបាក​ក្នុងការ​ទប់ទល់​ក្រុម​បះបោរ​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ

Post navigation