Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី សម្រាប់​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក លើក​ទី​៩ ឆ្នាំ​២០២

Views: 1

ដោយៈ​សុផល​/ភ្នំពេញ​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី សម្រាប់​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក លើក​ទី​៩ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​វេទិកា​ដ៏​មាន​កិត្យានុភាព​នេះ​រៀបចំ​ដោយ​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​គោលបំណង​ពង្រីក​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ទូទាំង​សកលលោក​។​

​បុព្វហេតុ​ចម្បង នៃ​ការចូលរួម​ឧបត្ថម្ភ​របស់​ធនាគារ​អេស៊ីលីដា សម្រាប់​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក​នេះ គឺ ១)​ដើម្បី​លើកកម្ពស់​ដៃគូ​ធុរកិច្ច សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ស្របតាម​បេសកកម្ម​ស្នូល​របស់​ធនាគារ អេស៊ីលីដា និង ២) របៀបវារៈ នៃ​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក លើក​ទី​៩​នេះ ស្តីពី “​តំណ​ភ្ជាប់​ទៅនឹង​ឌីជីថល​នីយកម្ម សម្រាប់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម ប្រប​កដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព​”​ស្របតាម​ដំណើរការ​នៃ​ការ​កម្លា​យ​ខ្លួន​ទៅជា​ធនាគារ​ឌីជីថល​របស់​ធនាគារ អេស៊ីលីដា​៕Ph

Post navigation