Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នៅក្រុងកំពង់ឆ្នាំង

Views: 4

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ទន្ទឹមនឹងការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុវិស័យនេះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនិងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុខ្លះៗដែរ។នេះគឺជាការបញ្ជាក់របស់លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលនិងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាដែលបានថ្លែងក្នុងនៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»ដែលប្រារព្វធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ នៅក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

លោក រ័ត្ន សុវណ្ណនរៈ បានបន្តទៀតថាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុចាំបាច់ត្រូវតែមាន ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជូនដល់អ្នកប្រើប្រាស់ពិសេស ប្រជាពលរដ្ឋនិងអាជ្ញាធរនៅតាមមូលដ្ឋាន។

ទោះបីជាមានបញ្ហាប្រឈមខ្លះៗនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុពិសេសផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយក៏លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាបានអះអាងថាវិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជានៅតែរក្សាបាននូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារនិងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងគិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២២ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៤៣,៧៦ ទ្រីលានរៀល (ស្មើនឹង ១០,៦២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៧,៩៧ ទ្រីលានរៀល (ស្មើនឹង ៩,២២ ប៊ីលានដុល្លារអាមេរិក) ដែលបានផ្តល់ដល់អតិថិជនចំនួនជាង ២,១៧ លានគណនី។ ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើ សរុបប្រមាណ ១៩,២៩ ទ្រីលានរៀល (ស្មើនឹង ៤,៦៨ ប៊ីលានដុល្លារអាមេរិក) ដែលបានមកពីអតិថិជនដាក់ ប្រាក់ បញ្ញើ ប្រមាណ២,៦៤ លានគណនី។

នៅក្នុងសិក្ខាសាលាខាងលើលោក គិត សុវណ្ណារិទ្ធ បានជំរុញឱ្យមានការផ្សព្វផ្សាយនិងអប់រំប្រជាជនឲ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំងប្រើប្រាស់ ប្រាក់កម្ចីនោះឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសងដើម្បីកុំឱ្យប្រជាជនជាប់បំណុលវ័ណ្ឌកនិង ពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័។

លោក គិត សុវណ្ណារិទ្ធ បានក្រើនរំលឹកដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន ដែលផ្ដល់ការប្រាក់ខ្ពស់ ដែលអាចឱ្យប្រជាជនរងគ្រោះក្រុមទាំងនេះពិសេសពីក្រុមឈ្មួញក្រៅប្រពន្ធ័៕សរន

Post navigation