Cambodia

ទីបំផុត លោក សម រង្ស៊ី ថាវ៉ាក់សាំងកូវីដ-១៩ របស់ចិន «ល្អ និងមានសុវត្ថិភាព» និងជំរុញពលរដ្ឋខ្មែរមកទទួលការចាក់វ៉ាក់សាំង

រាជធានីភ្នំពេញ ៖ អ្នកនយោបាយខ្មែរដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានលើកឡើងថា វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ របស់ប្រទេសចិន គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ គឺមិនបង្កគ្រោះថ្នាក់អ្វីនោះទេ ជាពិសេសគឺវ៉ាក់សាំងទាំង២ប្រភេទនេះ មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា ។ តែយ៉ាងណាមិញ អ្នកនយោបាយរូបនេះ មិនបានបញ្ជាក់លម្អិតថាប្រសិទ្ធភាពខ្ពស់កំរិតណាឡើយ ខណៈរូបលោកផ្ទាល់បានចាក់វ៉ាក់សាំងប្រភេទ វ៉ាក់សាំងអង់គ្លេស AstraZeneca ក្នុងការបង្ការជំងឺកូវីដ-១៩ ។

លោក សម រង្ស៊ី​ ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនកាលពីពេលថ្មីៗនេះរឿងញុះញង់ឱ្យពលរដ្ឋខ្មែរងើបបះបោរប្រឆាំងនឹងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ (lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលកន្លងមក បានបង្ហោះសារពន្យល់ដល់អ្នកគាំទ្ររបស់លោកលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ចំពោះវ៉ាក់សាំងចិន Sinovac និង Sinopharm យើងត្រូវមើល ២ ចំណុច ៖ ១- សុវត្ថិភាព ៖ វ៉ាក់សាំងទាំង ២ នេះ មិនបង្កឲ្យមានគ្រោះថ្នាក់អ្វីទេ។ ២- ប្រសិទ្ធភាព ៖ វ៉ាក់សាំងទាំង ២ នេះ មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា ពីព្រោះប្រើបច្ចេកវិទ្យាដូចគ្នា ហើយប្រសិទ្ធភាពនេះ មានកម្រិតល្អសមរម្យ គួរឲ្យយើងទទួលយកបាន » ។

Picture

ជាមួយគ្នានោះ លោក សម រង្ស៊ី ក៏បានអួតអាងអំពីសុខភាពរបស់លោកក្រោយទទួលការចាក់វ៉ាក់សាំង AstraZeneca ថា ករណីផ្ទាល់ខ្លួនលោក បង្ហាញពីប្រសិទ្ធភាព នៃវ៉ាក់សាំងអង់គ្លេស AstraZeneca ក្នុងការបង្ការជំងឺកូវីដ-១៩។ ក្នុងរយៈពេលពីរខែ ក្រោយពីបានទទួលដូស (Dose) ទី១ នៃវ៉ាក់សាំងនេះ កាលពីថ្ងៃ ០៦ មីនា កន្លងទៅ ការពិនិត្យឈាម បានបង្ហាញឲ្យឃើញថា រូបលោក មានអង្គបដិបក្ខ (Anticorps) ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីកម្ចាត់មេរោគជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ លោក សម រង្ស៊ី បានបន្តថា មានគម្រោងចាក់ដូសទី២ នៃវ៉ាក់សាំង AstraZeneca នេះ នៅថ្ងៃ ០៨ ឧសភា ខាងមុខ។ ដូសទី២ នេះ នឹងជួយពង្រឹងភាពស៊ាំ (Immunité) ឲ្យកាន់តែខ្លាំងឡើងថែមទៀត។ អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាបនបន្ថែមថា សម្រាប់ទូទាំងប្រទេស ដូចជាប្រទេសអង់គ្លេស ដែលប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះ ច្រើនជាងគេបង្អស់ក្នុងពិភពលោក គេកត់សម្គាល់ឃើញថា ប្រទេសអង់គ្លេស ស្ទើរតែអស់មានអ្នកស្លាប់ពីជំងឺកូវីដ-១៩ ទៀតហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីមុន មានអ្នកស្លាប់រាប់រយនាក់ ចូលដល់មួយពាន់នាក់ជាង ក្នុងមួយថ្ងៃ នៅប្រទេសអង់គ្លេសនេះ តែឥឡូវ មានអ្នកស្លាប់មួយថ្ងៃៗ តែ ៣-៤ នាក់ប៉ុណ្ណោះ យ៉ាងច្រើន គឺមិនលើសពីប្រទេសកម្ពុជាប៉ុន្មានទេ។ សូមរំលឹកថា ប្រទេសអង់គ្លេស មានប្រជាពលរដ្ឋ ៦៨ លាននាក់ ប្រៀបធៀបទៅនឹង ១៦ លាននាក់ នៅកម្ពុជា ។

ជាមួយគ្នានោះលោកសម រង្សី ដែលតែងតែប្រឆាំងនីងគោលនយោបាយរបស់គណបក្សកាន់អំណាច បែរជាបានអំពាវនាវថា «សូមបងប្អូនជនរួមជាតិ និងកូនក្មួយ នៅកម្ពុជា រួសរាន់ទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស គ្រប់គ្នា» ។

សូមរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួនលោក សម រង្ស៊ី ប្រធាន​អតីតគណបក្សសង្គ្រោះជាតិ ពីបទ «រារាំងវិធានការរដ្ឋបាល និងញុះញង់បង្កអសន្តិសុខសង្គម»។ ដែលការតុលាការចេញដីកា បង្គាប់ឱ្យចាប់ខ្លួនអ្នកនយោបាយរូបនេះ ​ធ្វើឡើង​ក្រោយ​ពីលោក សម រង្ស៊ី បាន​អំពាវ​នាវ កាល​ពី​ថ្ងៃ​ទី​​២៤ ខែមេសា លើផេកហ្វេសប៊ុករបស់លោក ​ឱ្យ​​ប្រជាពលរដ្ឋខ្មែរងើបប្រឆាំងនឹងវិធានការណ៍ ​​បិទ​ខ្ទប់របស់អាជ្ញាធររដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ទាំង ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៦០៦,០០៧នាក់។ ជាពិសេសគឺចាប់ពីថ្ងៃទី ១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ក្នុង ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ៕

PicturePicturePicturePicture

Football news:

Southgate on Phillips: Gives a slim midfield and allows you to play effectively in the attack of the four
Christian Eriksen: I won't give up. I want to understand what happened to me
Zinchenko about 2:3 with the Netherlands: It hurts to miss in the last minutes, but this is football
Dumfries about 3:2 with Ukraine: The most beautiful goal of my career, but not my best game
I saw the best Euro match with my own eyes. Ukraine respect for the character, the Netherlands-for the power and class
My mother didn't eat in the evenings because she left everything to us. New England star Calvin Phillips
Wijnaldum celebrated a goal for Ukraine in the style of van Dijk. He has already done so-constantly supports a friend