Cambodia

ទិវា​សេរីភាព រ​វ៉ាន់ដា​

ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ រ​វ៉ាន់ដា ប្រារព្ធ​ទិវា​សេរីភាព​របស់​ពួកគេ នៅ​ថ្ងៃទី ៤ ខែកក្កដា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​កង​ទ័​របស់​ជនជាតិ ទូ​ស៊ី និង ហ៊ូ​ទូ បានឈ្នះ​សង្គ្រាម ចូលកាន​កាប់​ប្រទេស រ​វ៉ាន់ដា កាលពី​ឆ្នាំ ១៩៩៤ ហើយក៏​ជា​ថ្ងៃ​ដែល​ជនជាតិ ទូ​ស៊ី និង ជនជាតិ​ហ៊ូ​ទូ បាន​រស់​រានមាន​សេរីភាព​រួចផុត ពី​ការសម្លាប់​ផ្តាច់​ពូជ ឬ​ប្រល័យពូជសាសន៍ ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល រ​វ៉ាន់ដា ដែរ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋរ​វ៉ាន់ដា មាន​ផ្ទៃដី ២៦.៣៣៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ូ​ហ្ក​ង់​ដា តង់​ហ្សា​នី ប៊ូ​រុន​ឌី និង កុង​ហ្គោ​។ ឆ្នាំ​២០២០ មាន​ប្រជាជន​ជិត ១៣ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា គ្រិស្ត​ភាសាផ្លូវការ គឺ​ភាសា​កេ​ន​យ៉ា រ​វ៉ាន់ដា អង់គ្លេស និង បារាំង រដ្ឋធានី គឺ​ទីក្រុង គី​ហ្គា​លី ។​

ប្រវត្តិសាស្ត្រ​
​ជនជាតិដើម​នៃ​ប្រទេសរ​វ៉ាន់ដា គឺ​ជនជាតិ​ទូ​ស៊ី និង​ហ៊ូ​ទូ ។ ដែនដីរ​វ៉ាន់ដា ត្រូវបាន​កាន់កាប់ ដោយ​ស្តេច​ជនជាតិ​ទូ​ស៊ី រហូតដល់​ពួក​អឺរ៉ុប ចូល​ទៅដល់​តំបន់​អាហ្វ្រិក​នៅ​ឆ្នាំ​១៨៩៤ ។ រ​វ៉ាន់ដា បាន​ធ្លាក់​ក្រោម​អាណានិគម​អាល្លឺម៉ង់ នៅ​ឆ្នាំ​១៨៩៩ ។ លុះដល់​ឆ្នាំ​១៩១៥ កងទ័ព​មកពី ហ្សា​យ​រ៉េ (​កុង​ហ្គោ​) របស់​បែលហ្ស៊ិក បាន​ចូលលុកលុយ​កាន់កាប់ រ​វ៉ាន់ដា នៅ​ឆ្នាំ ១៩១៥ ។ នៅពេល​ចប់​សង្គ្រាមលោកលើកទី ១ (២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) រ​វ៉ាន់ដា ក្លាយជា ប្រទេស​សម្ព័ន្ធ​ប្រជាជាតិ ក្រោម​រដ្ឋបាល​បែ​ល​ហ្ស៊ី​ក ។​

​មន្ត្រី​អាណាព្យាបាល​បែ​ល​ស៊ិ​ក បាន​អនុវត្ត​ការរើសអើង​ទូទាំងប្រទេស ញ៉ាំងឱ្យ​ស្តេច បា​ទូ​ស៊ី និង​មន្ត្រី​សំខាន់ៗ​មួយចំនួន បង្កើត​គណបក្សនយោបាយ​មួយ​ឈ្មោះ “​សហភាព​ជាតិ រ​វ៉ាន់ដា (UNAR)“ គឺជា​គណបក្ស​ដែល​ទាមទារ​ឯករាជ្យភាពរ​បស់រ​វ៉ាន់ដា​។ ជាការ​ឆ្លើយតប បែ​ល​ហ្ស៊ី​ក ក៏បាន​បង្កើត​គណបក្ស​មួយ​ដែរ ឈ្មោះ Parmehutu​។​

​នៅ​ឆ្នាំ​១៩៥៩ ស្ថិតក្រោម​ការត្រួតត្រារ​បស់​បែ​ល​ហ្ស៊ី​ក បក្ស Parmehutu បានចាប់ផ្តើម​សម្លាប់ រង្គាល​ទៅលើ​ជនជាតិ​បា​ទូ​ស៊ី ។ នៅ​ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ​១៩៦២ អង្គការសហ ប្រជាជាតិ បានបញ្ចប់​អាណាព្យាបាលភាព​របស់​បែ​ល​ហ្ស៊ី​ក ទៅលើរ​វ៉ាន់ដា ហើយ​សម្រេច​ផ្តល់​ឯករាជ្យ ភាព ពេញលេញ​ទៅឱ្យ រ​វ៉ាន់ដា ។

​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​១៩៧៣ ឧ​ត្ត​ម​សេនីយ៍ Juvenal Habyarimana បាន​ដឹកនាំ​កងទ័ព​ដណ្តើម អំណាច​មក​ក្តោប​ក្តាប់ ថែមទាំង​រំលាយ​រដ្ឋសភា និង​បក្ស Parmehutu និង​លប់បំបាត់​រាល់ សកម្មភាព​នយោបាយ ។ ខែធ្នូ ឆ្នាំ​១៩៧៨ រ​វ៉ាន់ដា បានប្រកាស​ឱ្យប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ​ថ្មី ហើយ​បានជ្រើសរើស​លោក​ឧ​ត្ត​ម​សេនីយ៍ Habyarimana ជា​ប្រធានាធិបតី​ហើយ​គាត់​ត្រូវបាន ជ្រើសរើស ជា​ប្រធានាធិបតី ពីរលើក​ទៀត នៅ​ឆ្នាំ ១៩៨៣ និង ១៩៨៨ ។​

​មានការ​ដាក់​សម្ពាធ​ច្រើន ពី​សាធារណមតិ ទាមទារ​ឱ្យធ្វើ​កំណែទម្រង់​នយោបាយ នៅ​ឆ្នាំ ១៩៩០ លោក​ប្រធានាធិបតី​បានប្រកាស​ផែនការ​របស់គាត់​ក្នុងការ​ធ្វើកំណែទម្រង់​នយោបាយ រ​វ៉ាន់ដា ពី​រដ្ឋ​ឯក​បក្ស ទៅជា​រដ្ឋ​ពហុបក្ស ។

​នៅ​ចុងឆ្នាំ​នោះ ក្រុម​ជនជាតិរ​វ៉ាន់ដា ដែល​បាន​និរទេស​ខ្លួន ទៅ​ប្រទេស​នានា មាន កុង​ហ្គោ ជាដើម ដែលមាន​ដើមកំណើត ជា​ជនជាតិ​ទូ​ស៊ី បាន​បង្កើតរ​ណ​សិ​រ្យ​អ្នកស្នេហា ជាតិ រ​វ៉ាន់ដា ហើយ​បាន​លុកលុយ​ចូលរ​វ៉ាន់ដា ។ សង្គ្រាម​ក៏បាន​ឆាបឆេះ​ឡើង ហើយ​ត្រូវបាន​បញ្ចប់​ទៅវិញ តាមរយៈ​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​ចុះហត្ថលេខា នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ១៩៩២ ។​

ប្រល័យពូជសាសន៍​
​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​១៩៩៤ យន្តហោះ​មួយគ្រឿង ដឹក​ប្រធានាធិបតី Habyarimana និង​ប្រ​ធានា ធិបតី​នៃ​ប្រទេស​ប៊ូ​រុន​ឌី ម្នាក់​ផង ត្រូវបាន​បាញ់​ទម្លាក់ ហើយ​ប្រធានាធិបតី​ទាំង​ពីររូប ក៏បាន បាត់បង់​ជីវិត ។ កងទ័ព​រដ្ឋាភិបាលរ​វ៉ាន់ដា បានចាត់ទុក​ថា​នោះ ជា​ទង្វើ​របស់​កុលសម្ព័ន្ធ ទូ​ស៊ី និង ហ៊ូ​ទូ ហើយ​ជាការ​សងសឹក កងទ័ព​រដ្ឋាភិបាល ក៏បាន​បើ​ការ​ឡោម​ព័​ទ និង​បាញ់សម្លាប់ រង្គាល​នូវ​រាល់​ជនជាតិ ទូ​ស៊ី និង ជនជាតិ ហ៊ូ​ទូ ទូទាំងប្រទេស ។​

​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​នោះ ជនជាតិ​ទូ​ស៊ី និង​ជនជាតិ​ហ៊ូ​ទូ ប្រមាណ​ជា ៨០០.០០០ នាក់ ត្រូវបាន​សម្លាប់ ដោយ​ឥត​រើសមុខ ។ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៩៤ កងទ័ពរ​ណ​សិ​រ្យ អ្នកស្នេហាជាតិរ​វ៉ាន់ដា (​របស់​ពួក​ទូ​ស៊ី និង ហ៊ូ​ទូ ) បាន​ចូល​កាន់កាប់​រដ្ឋធានី គី​ហ្គា​លី ហើយ​សង្គ្រាម​ត្រូវបាន​បញ្ចប់ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ១៩៩៤ នោះឯង ។​

​ព្រឹត្តិការណ៍ ដែល​កងទ័ព​រដ្ឋាភិបាល រ​វ៉ាន់ដា សម្លាប់​រង្គាល​ដោយ​ឥត​រើសមុខ​ទៅលើ​ជនជាតិ អម្បូរ ទូ​ស៊ី និង ហ៊ូ​ទូ កាលពី​ឆ្នាំ​១៩៩៤ នោះ ត្រូវបាន​គេ​ហៅថា​ជា “​អំពើ​ប្រល័យពូជសាសន៍ ទៅ​ជនជាតិ រ​វ៉ាន់ដា “ ។​

​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាលរ​វ៉ាន់ដា បាន​ប្រារព្ធ​ទិវា សេរីភាព របស់​ពួកគេ​នៅ​ថ្ងៃទី​៤ ខែ កក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​កងទ័ព​រណ​សិ​រ្យ អ្នកស្នេហាជាតិរ​វ៉ាន់ដា (​របស់​ពួក​ទូ​ស៊ី និង ហ៊ូ​ទូ ) ចូលកាន់​កាប់​ប្រទេសរ​វ៉ាន់ដា ហើយ​ជា​ថ្ងៃ​ដែល​ជនជាតិ​ទូ​ស៊ី និង ហ៊ូ​ទូ មាន​សេរីភាព​រួចផុត ពី​ការកាប់សម្លាប់​រង្គាល ផ្តាច់​ពូជ​នោះឯង ។

​នៅក្នុង​ទិវា​ជា​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ពិភពលោក​នេះ ក៏មាន​ប្រតិភូ មកពី​អេ​ទ្យូ​ពី កុង​ហ្គោ ប៊ូ​រុន​ឌី អ៊ូ​ហ្ក​ង់​ដា អាហ្វ្រិក​ខាងត្បូង តង់​ហ្សា​នី និង ស៊ីម​បាប់​វ៉េ ចូលរួម​ផង​៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

គំនូរ​សាកសព​ជនជាតិ ទូ​ស៊ី និង ជនជាតិ ហ៊ូ​ទូ​នា​អំឡុងពេល​រង​ការសម្លាប់​ប្រល័យពូជសាសន៍
ទីក្រុង គី​ហ្គា​លី នៃ សាធារណរដ្ឋ រ​វ៉ាន់ដា

Football news:

Rudi Garcia on Lyon's chances against city: the quarter-Finals showed that the favourites can also be beaten
CSKA agreed a 5-year contract with Fuchs. The transfer is estimated at 7-10 million euros
Ferdinand on Messi at Barca: Will he want to stay, given the results and the team's performance? Does he have time to wait?
I would not be surprised if Pochettino is appointed in less than 3 days. Ex-Barca winger Carrasco on the club's new coach
Alaba about Mueller: we are Glad that Bayern have such a player
Jordi Cruyff replaced Donadoni at the head of China's Shenzhen
Tiago Pro 8:2 with Barca: Bayern haven't won anything yet