Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកទន្លេ​សាប​ហក់​ឡើង​ធ្វើឱ្យ​ផ្ទះ​ជាង​១០០​ខ្នង​នៅ​ស្រុក​បរិបូរ​ណ៌ និង​ស្រុក​កំពង់លែង​លិចលង់​

Views: 1

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​សេចក្តីរាយការណ៍​បានឱ្យដឹងថា​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧​ខែកញ្ញា​ទឹកទន្លេ​សាប​បាន​បន្ត​ហក់​ឡើង​បណ្ដាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ចំនួន ១៥៣​ខ្នង​ត្រូវ​លិចលង់​។​ក្នុងនោះ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​ចំនួន ៤០ ខ្នង​និង​នៅក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ចំនួន ១១៣ ខ្នង​។​

​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា លោក ចេង ចាន់​ដូ​ណា អភិបាល​អភិបាលស្រុក បរិបូរ​ណ៌​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បម្លាស់​ទី​ពី​ផ្ទះ​បណ្តែត​ទឹក​ឡើងគោក​នៅក្នុង​ចំណុច​អ្នកតា​ទាំង​ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​។​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧​ខែកញ្ញា​នេះ​ផ្ទះ​ចំនួន​៤០​ខ្នង​ត្រូវបាន​លិច​ទឹក ។

​ដោយឡែក​នៅក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​វិញ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ផ្ទះ​ដែល​បាន​បម្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​ឡើងមក​រស់នៅ​លើគោក​ចំនួន​១១៣​ខ្នង​ក៏ត្រូវ​បាន​លិច​ទឹក​ផងដែរ ។​ដោយ​ខ្លះ​បាន​លិច​ទាំងស្រុង​ខ្លះ​លិច​អស់​ពាក់កណ្ដាល និង​ខ្លះ​លិច​បណ្តើរៗ​ហើយ ។​

​អាជ្ញាធរ​ឃុំ​ផ្លូវ​ទូក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​កាលពី​ពីរ​ឆ្នាំមុន​ទឹក​ទន្លេតូច​ពុំបាន​លិច​ខ្នង​កោះ​ទេ​។​ដូច្នេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​សង់​នៅលើ គោក​ក៏​មិន​ត្រូវបាន​ទឹកទន្លេ​លិច​នោះដែរ​។​តែ​ឆ្នាំនេះ​ពេល​ទឹកទន្លេ​ឡើង​ខ្ពស់​ទើប​ផ្ទះ ពួកគាត់​ត្រូវ​លិច​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​២៧ ខែកញ្ញា​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃស្អែក​ទី ២៨ ខែកញ្ញា​លោក​នឹង​ចាត់តាំង​ក្រុមការងារ​ពីរ​ក្រុម​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទះ​លិច​ទឹក ដើម្បី​ធ្វើការ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ក្នុងនោះ​ក៏ត្រូវ​នាំយក​អំ ណោ​យ​កាកបាទក្រហម​ខេត្ត​ជា​ស្បៀងអាហារ​ទៅ​ចែកជូន​ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាជន​ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​បញ្ហា​នេះ ៕​សរន

Post navigation