Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ទឹកស្ទឹង​ពោធិ៍សាត់ ឡើង​ជិត​ដល់​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​

Views: 3

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​ពោធិ៍សាត់ ជន់​ឡើង​ជិត​ដល់​កម្រិត​កម្ពស់​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន​ហើយ នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា​នេះ គឺ​ទឹក​ឡើងដល់​កម្ពស់ ៤,៩៧ ម៉ែត្រ ហើយក​ទឹកស្ទឹង​ពោធិ៍សាត់ ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ៥ ម៉ែត្រ​ ​បើ​ឡើងដល់​កម្ពស់ ៥,១០ ម៉ែត្រ​នោះ គឺ​ចាប់ផ្តើម​លិច​ក្រុង នៅ​កន្លែង​ខ្លះ​ហើយ ពេលនេះ​ទឹក ស្ទឹង បាន​ឡើង​ខ្ពស់ជាង​ផ្លូវ តែ​បាន​ខឿន​សួនច្បារ​ទប់ ទើប​មិនទាន់មាន​ការលិចលង់​។​

​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២​ថាៈ ទឹកស្ទឹង​ពោធិសាត់ បាន​ឡើងដល់ កម្ពស់ ៤,៩៧ ម៉ែត្រ ខ្វះ​តែ ០,០៣ ទៀត គឺ​ឡើងដល់​កម្ពស់​ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​ហើយ តែ​សន្ទុះ​ទឹក​ឡើង​មិន​គំហុក​នោះទេ​។ កម្ពស់​ទឹកស្ទឹង​ពោធិសាត់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ៥ ម៉ែត្រ ។​

​ប្រធាន​មន្ទីរ​ធនធានទឹក ខាងលើ បានបញ្ជាក់​ថាៈ​ ​នៅ​រសៀល​នេះ ទឹកស្ទឹង បាន​ឡើង ខ្ពស់ជាង​ផ្លូវ នៅ​សងខាង​ស្ទឹង​ហើយ​ ​តែ​មិនទាន់មាន​ការលិចលង់​ទេ ដោយសារ​មាន ខឿន​សួន​ខ្ពស់​ទប់ តែបើ​ទឹក​បន្ត​ឡើង ដល់​កម្ពស់ ៥,១០ ម៉ែត្រ​នោះ មានការ​លិចលង់ កន្លែង​ខ្លះ​ហើយ​។ ទឹកជំនន់​ពេលនេះ ហូរ​មកពី​ស្ទឹង​អា​រ៉ៃ និង​ស្ទឹង​ស្លុង តែ​មិន​មានទឹក ជំនន់ មកពី​ស្ទឹងធំ​ទេ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៦ ខែតុលា​ថាៈ ស្ថានភាព​ទឹកជំនន់ ដែល​បាន និង​កំពុង​កើតមាន នៅពេលនេះ មាននៅ​ស្ទឹង​ពោធិសាត់ ស្ទឹងសែន ស្ទឹង​ស្រែង ស្ទឹង​មង្គល​បូរី ស្ទឹង​សិរីសោភ័ណ និង ស្ទឹង​សង្កែ​។ ទឹកស្ទឹង​សង្កែ បា​នស្រកម​កនៅ ក្រោម​កម្រិត​កម្ពស់ ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​វិញ​ហើយ​៕/V​.mara

Post navigation