Cambodia

ឯកអគ្គរដ្ឋទូត​ឥណ្ឌា ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​នូវ ព្រឹត្តិការណ៍ យោ​គៈ​អន្តរជាតិ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​តែងតែ​គាំទ្រ​នូវ​ព្រឹត្តិការណ៍ យោ​គៈ​អន្តរជាតិ នាពេល​កន្លងមក និង​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ចូលរួម​ហាត់ យោ​គៈ​ពី​ផ្ទះ ក្រោម​ពាក្យស្លោក​ថា “​យោ​គៈ​នឹង​នៅផ្ទះ​”​។ ឯកអគ្គរដ្ឋទូត​ឥណ្ឌា ក៏បាន​សម្តែង​នូវ​ការរីករាយ ដែល​យោ​គៈ មាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ថ្លែង​របស់​លោកស្រី វេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា បានធ្វើ​ឡើង នៅក្នុង​ពិធី​ប្រារព្ធ ទិវា​យោ​គៈ​អន្តរជាតិ លើក​ទី​៧ ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដោយមាន​ការចូលរួម ពី​តំណាង​ស្ថានទូត និង​ឯកអគ្គរដ្ឋទូត មួយចំនួន នៅ​កម្ពុជា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​ការ​ប្រារព្ធ ពិធី​យោ​គៈ នៅ​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង ដោយមាន​ចំនួន​អ្នក​ចូល រួម​តិចតួច ដោយសារតែ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​គោរព​តាម​បទដ្ឋាន គំលាត​សង្គម និង​អនាម័យ​ជាដើម​។ ទោះយ៉ាងណា ក៏ដោយ​ការចូលរួម​របស់​អ្នក ចូលចិត្ត​យោ​គៈ និង​សាធារណជន អាច​ចូលរួម​ពី​គេហដ្ឋាន​រៀងៗ​ខ្លួន​តាមរយៈ សកម្មភាព​តាម​អន​ឡាញ ដូចជា​វគ្គ​បង្រៀន​យោ​គៈ​អន​ឡាញ សំណួរចម្លើយ ស្តីពី​យោ​គៈ សិក្ខាសាលា​យោ​គៈ ។​ល​។ ការប្រកួតប្រជែង លើ​រូបភាព​ហាត់​យោ​គៈ ដែល​ធ្វើឡើង​ដោយ​ស្ថានទូត​។​

​លោកស្រី វេជ្ជបណ្ឌិត Devyani Khobragade ដែលជា​អ្នក​ហាត់​យោ​គៈ ដោយផ្ទាល់ ក៏បាន​ជម្រុញ និង​លើកទឹកចិត្ត ដល់​អ្នកចូលរួម ដោយបាន​បង្ហោះ​រូប​យោ​គៈរ​បស់ លោកស្រី នៅលើ​បណ្តាញ​សង្គម​។ ដោយសារតែ​គោលការណ៍​នៃ​ការប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដែល​បានកំណត់ ការជួបជុំ​មនុស្ស​មិន ឲ្យ​លើសពី ១៥ នាក់​ឡើយ ដូច្នេះហើយ ការ​ប្រារព្ធ​ទិវា​យោ​គៈ​អន្តរជាតិ ឆ្នាំ ២០២១ ត្រូវ​រៀបចំឡើង នៅតែ​ទីក្រុង​ភ្នំពេញ តែប៉ុណ្ណោះ​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី វេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត ឥណ្ឌា បាន​ថ្លែងអំណរគុណ ដល់​ក្រសួង​នានា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែង តែ​គាំទ្រ នូវ​ព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ នាពេល​កន្លងមក ហើយ​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ចូលរួម ហាត់​យោ​គៈ​ពី​ផ្ទះ ក្រោម​ពាក្យស្លោក​ថា “​យោ​គៈ​នឹង​នៅផ្ទះ​” ។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ក៏បាន​កត់សម្គាល់ថា ការហាត់​យោ​គៈ នឹង​នាំ​ឲ្យ​មក​នូវ​ភាព សុខដុម រវាងផ្លូវ​ចិត្ត និង​កាយ ហើយ​យោ​គៈ គឺជា​សិល្បៈ និង​វិទ្យាសាស្ត្រ នៃ​ការរស់នៅ ប្រកបដោយ​សុខភាព​ល្អ ដែលនាំឱ្យ​មាន​ភាព ស្ងប់​អារម្មណ៍ ទាំង​ក្នុង​ផ្លូវចិត្ត និង​កាយ​បុរស និង​ធម្មជាតិ មនសិការ​បុគ្គល និង​មនសិការ​សកល​។​

​អត្ថប្រយោជន៍​យោ​គៈ​ផ្សេងទៀត ដែល​បានលើកឡើង ដោយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា រួមមានៈ សារៈសំខាន់ នៃ​ក្បាច់ (​ឥរិយាបថ​) និង​ការធ្វើ​សមាធិ និង​ធ្វើ​ឲ្យ​ខួរក្បាល យើង មាន​ដំណើរការ​បានល្អ​។​

​ឯកអគ្គរដ្ឋទូត ក៏បាន​អាន​សារលិខិត​របស់ នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា​ម៉ូ​ឌី ក្នុងឱកាស​នេះ​ផង ដែរ​លោកនាយក​រដ្ឋមន្ត្រី ខ្លួន​គាត់ ជា​អ្នក​ហាត់​យោ​គៈ​ដែរ​។ ការហាត់​យោ​គៈនេះ ត្រូវ​ចូលរួម​ហាត់ ដោយ​ឥស្សរជន និង​អ្នក​ហាត់ យោ​គៈ​ដទៃទៀត​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​បន្តថា លោកស្រី ពិតជា​រីករាយ​ណាស់ ដែល​យោ​គៈ មាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា សូម​អបអរសាទរ​ដល់​អ្នក​ទាំង អស់​គ្នា ដែល​បាន​ជួយ​ផ្សព្វផ្សាយ នូវ​អំណោយ ដ៏​មានតម្លៃ​នេះ ដែលជា​ប្រពៃណី បុរាណ របស់​ឥណ្ឌា ហើយ​វា​ពណ៌នា អំពី​ទស្សនវិជ្ជា​ឥណ្ឌា នៃ​សុខភាព ដែលមាន របៀប​ហាត់​យោ​គៈ​ផ្សេងៗ រួមផ្សំ​ជាមួយនឹង​កាយវិការ កាយសម្បទា បច្ចេកទេស ដកដង្ហើម និង​ការធ្វើ​សមាធិ ឬ​ការ​សំរាក​។ ដូចដែល​យើង​បានដឹងហើយថា ថ្ងៃទី​២១ ខែមិថុនា ត្រូវបានគេទទួលស្គាល់​ថា ជា​ទិវា​យោ​គៈ អន្តរជាតិ ដោយ​មហាសន្និបាត អង្គការសហប្រជាជាតិ នៅ​ខែធ្នូ​ឆ្នាំ ២០១៤ តាម​គំនិត​ផ្តួចផ្តើម​របស់ នាយករដ្ឋមន្ត្រី ណារិន​ត្រា ម៉ូ​ឌី​។ ចាប់តាំងពី​ឆ្នាំ​២០១៥ ព្រឹត្តិការណ៍ យោ​គៈ​អន្តរជាតិ ត្រូវបាន​គេ សង្កេតឃើញថា មានការ​ប្រារព្ធ នៅ​ទូទាំង​ពិភពលោក ប្រកបដោយ​ភាព​រីករាយ និង​ភាព​ក្លៀវក្លា​។​

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងទេសចរណ៍ កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​កិច្ចសហប្រតិបត្តិការ របស់​ពួកគេ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ យោ​គៈ​អន្តរជាតិ កន្លងមក ដោយ​ភាពជោគជ័យ​។​

​យោ​គៈ គឺជា​សិល្បៈ​និង​វិទ្យាសាស្ត្រ នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ ដែលនាំឱ្យ​មាន ភាព​សុខដុម ល្អឥតខ្ចោះ រវាង​ចិត្ត​និង រូប មនុស្ស​និង​ធម្មជាតិ ការដឹង​របស់​បុគ្គល និង​ការដឹង​ជាស​កល​។ មាន​អត្ថប្រយោជន៍​ថ្មីៗ នៅក្នុង​វិស័យ យោ​គៈ ដូចជា ការអភិវឌ្ឍ ពិធីការ​យោ​គៈ ជាស​កល សម្រាប់​មនុស្ស​គ្រប់​វ័យ ការអភិវឌ្ឍ​ពិធីការ​ជាក់លាក់ ដែល​ទាក់ទង​នឹង​បញ្ហា​របៀប​រស់នៅ និង​ការ​ស្រាវ ជ្រាវ​យោ​គៈ ជា​ឧបករណ៍​បង្កើន​ផលិតភាព ដែលមាន​សក្តានុពល​។​

​យោ​គៈ គឺ​រឹតតែ មាន​សារៈសំខាន់​ជាង​មុន​ទៅទៀត សព្វ​ពេល ពិភពលោក សព្វថ្ងៃ កំពុង​ប្រឈម និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ហើយ​ប្រជាជន​កំពុង ស្វែងរក​វិធី​សម្រាប់​ការរស់នៅ ប្រកបដោយ​សុខភាព​ល្អ​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​យោ​គៈ ត្រូវបាន​ប្រារព្ធ​ឡើងជា ៥ ដំណាក់កាល រួមមាន ព្រឹត្តិការណ៍​បើកឆាក ចំនួន ២ ដង នៅក្នុង​បរិវេណ​ស្ថានទូត នៅ​ភ្នំពេញ នៅ​ថ្ងៃទី ១៧-១៨ ខែមិថុនា​ឆ្នាំ ២០២១ ព្រឹត្តិការណ៍​ធំ គឺធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​។​

​វគ្គ​ហាត់​យោ​គៈ តាម​អន​ឡាញ ដោយមាន​ការចូលរួម ពី​រាជបណ្ឌិត្យសភា នគរបាល​កម្ពុជា និង​សមាគម​ឥណ្ឌា នៅ​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ ២០២១ និង​សិក្ខា សាលា​មួយ​នៃ​យោ​គៈ និង​អាយុ​វេ​ដា ស្តីពី​សុខុមាលភាព នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។ ព្រឹត្តិការណ៍​ធំ គឺធ្វើឡើង​នៅក្នុង​បរិវេណ សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក ហាប ទូច រដ្ឋលេខាធិការ តំណាង​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក សៅ ជី​វ័​ន្ត រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ លោក អ៊ុក ដេ​វិ​ន អគ្គនាយករង​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា ឯកអគ្គរដ្ឋទូត បណ្តា​ប្រទេស​នានា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​-PC

Football news:

Juventus does not want to extend the contract with Ronaldo because of the high salary. But this summer he will not leave
Khramtsov's gold is heroism: he fought at the Games with a broken arm. Victory of Maxim-in memory of mom
Kepa on the conflict with Sarri in the League Cup final: This is a huge misunderstanding. I didn't have an injury, I just wanted to buy time and help the team
Manchester United has agreed the transfer of Varane with Real Madrid for 41 million pounds, including bonuses
Newcastle want to sign Tuanzebe. Defender will leave Manchester United due to Varane's transfer
Former Juventus player Giovinco is close to moving to PAOK
Kepa pro Premier League: The hardest league for goalkeepers. But I quickly adapted