Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ​.​ជ​.​ប : ការលើកឡើង​របស់​គ​ណ​បក្ស​ភ្លើងទៀន ខុសពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប

Views: 14

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ត្រូវបាន​អបអរសាទរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត រួមទាំង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ បាន​វាយតម្លៃថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ សេរី យុត្តិធម៌ តម្លាភាព គ្មាន​ការគំរាមកំហែង គ្មាន​អំពើហិង្សា ឬ​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ ។

​គ​.​ជ​.​ប បន្តថា ដោយឡែក​មានតែ​គណបក្ស​ភ្លើងទៀន​មួយ​ប៉ុណ្ណោះ ដែល​បានធ្វើការ​វាយតម្លៃ​ផ្ទុយ​ពី​ការអបអរសាទរ​រប​ស់​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ខាងលើ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​ភ្លើងទៀន បានលើកឡើង​ខុសពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប ថែមទៀត ដើម្បី​បំភាន់​សាធារណៈមតិ​ឱ្យ​យល់​ខុស មកលើ គ​.​ជ​.​ប ក៏ដូចជា​ការរៀប​ចំកា​របោះ​ឆ្នោត​ទាំងមូល​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ អ្នកនាំពាក្យ គ​.​ជ​.​ប បានធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា យោង​មាត្រា ៣០ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ប្រការ ៥.៦.៤ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ចែងថា “​ហាម​ជន​គ្រប់រូប​ចូលក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត មុនពេល​ចាប់ផ្ដើម​ការរាប់​សន្លឹក​ឆ្នោត ឬ​ក្រោយ​ការរាប់ សន្លឹកឆ្នោត ដោយ​គ្មាន​ការអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​”​។​
​ជន​ទាំងឡាយ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​បរិវេណ​ខាងក្នុង មាន​ដូចខាងក្រោម​៖
– មន្ត្រី​រាប់​សន្លឹកឆ្នោត ដែល​បានទទួល​ការចាត់​តាំងពី​គណៈកម្មាការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​
– ភ្នាក់ងារ​គណបក្សនយោបាយ ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ដែល​បានអនុញ្ញាត និង​អ្នកសង្កេតការណ៍​ដែលមាន​ប័ណ្ណ​សម្គាល់ ផ្ដល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​

– ភ្នាក់ងារ​សន្តិសុខ និង​ភ្នាក់ងារ​សង្គ្រោះ នៅពេលដែល​ប្រធាន​គណៈកម្មការ​ការិយាល័យ រាប់​សន្លឹកឆ្នោត ធ្វើ​សំណូមពរ​ក្នុងករណី​ចាំបាច់​។​
​តាម​គោលការណ៍​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត គឺ គ​.​ជ​.​ប បើក​សិទ្ធិ​ឱ្យ​គណបក្សនយោបាយ​ប្ដឹង​ជុំវិញ​ភាពមិនប្រក្រតី​ណាមួយ ដែល​ខ្លួន​បាន​សង្កេតឃើញ​នៅ​ថ្ងៃ​បោះឆ្នោត​។ គ​.​ជ​.​ប នឹង​រង់ចាំ​ទទួលដោះស្រាយ​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​ភាពមិនប្រក្រតី​ណាមួយ​ដែល​កើតឡើង​នៅ​ថ្ងៃ​បោះឆ្នោត ស្របតាម​ច្បាប់ និង​ប្រកាន់​នូវ​គោលការណ៍​យុត្តិធម៌​ជានិច្ច ដូច​មានចែង​ក្នុង​បាវចនា​របស់ គ​.​ជ​.​ប​។​
​គ​.​ជ​.​ប ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ គ្រប់​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម និង​សហការ​តាំងពី​ចាប់ផ្ដើម​បើក​ដំណើរការ​នៃ​ការបោះឆ្នោត​រហូត​បញ្ចប់​ការបោះឆ្នោត ព្រមទាំង​បានធ្វើការ​វាយតម្លៃ​ចំពោះ​ដំណើរការ​បោះឆ្នោត​នេះ​ប្រកបដោយ​សច្ចៈ​ធម៌​។​

​សូម​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ និង​រង់ចាំ គ​.​ជ​.​ប ធ្វើការ​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នៅពេល​ខាង​មុខជា​បន្តទៀត រហូតដល់​ក្រុមប្រឹក្សាឃុំ សង្កាត់​ថ្មី​ចូលកាន់​តំណែង ដើម្បី​អភិវឌ្ឍ​ឃុំ សង្កាត់ និង​លើកកម្ពស់​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូមជម្រាបថា បន្ទាប់ពី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ប​ឋ​ម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ គឺ​គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បានប្រកាស​ទទួលយក​ល​ទ្ធ​ផល​មានដូចជាៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ភ្លើងទៀន គណបក្ស​យុវជន​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​ក​កម្ពុ​ជា …៕​

Post navigation