Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ.ជ.ប ៖ រយៈពេល ៤៨ថ្ងៃ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ថ្មីមានចំនួនជាង ៥៦ម៉ឺននាក់ និងលុបឈ្មោះជាង២៥ម៉ឺននាក់

Views: 9

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រយៈពេល ៤៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះ អាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៦៥.០៥៧ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត មានចំនួន ២៥៣.៣៦៧ នាក់។ អ្នកដែលបានកែ តម្រូវទិន្នន័យ មានចំនួន ៥៩.៦៨៩ នាក់ និងអ្នកដែលបានផ្ទេរ ទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៧៣.២៤៣ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.២៩៣ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៦០៣ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.០១២ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.៤៩០ នាក់។

ប្រភពដដែលបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះ បោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់ លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕srn / N

Post navigation