ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេ នីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងព្រម ទាំងយោ
បល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបា លព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វេីការ ស្រាវជ្រាវនិងបង្ក្រាបករ ណី(លួច មាន ស្ថានទម្ងន់ទោស)គាស់លំនៅ ដ្ឋានលួចទ្រព្យសម្បត្តិនៅសង្កាត់ចំការសំរោងក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះរិទ្ធ សំផានហៅ ពាវ ភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិស្លាកែត សង្កាត់ស្លាកែតក្រុងបាត់ដំបងនិងធ្វេីការដកហូត បាន៖
១-ម៉ូតូម៉ាកZoomer-xពណ៌សលាយក្រហមចំនួន១គ្រឿង
២-ឡេបថប ចំនួន02គ្រឿង
៣-កូនសោរទ្វារចំនួនមួយចង្កោម
៤-កូនសោរម៉ូតូចំនួន 17កូន
៥-កាតគ្រីម៉ូតូចំនួន 07
៦-កាតគ្រីឡានចំនួន 01
៧-សៀវភៅធនាគារចំនួន 01
៨-លិខិតឆ្លងដែនចំនួន 01
៩-កាតអេសុីលីដាចំនួន 02
១០-កាតសុីអាយអុឹមប៊ីចំនួន 01
១១-មេម៉ូរី ចំនួន 01
១២-ធុងហ្គាស ចំនួន01
១៣-បំពង់ទីបប្រវែងប្រ ហែល2ម៉ែត្រ ចំនួន01

គូរបញ្ជាក់ជូនថា កាលពីថ្ងៃទីខែ២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់ជនរងគ្រោះ​ឈ្មោះសុិន ស្រីសក្តិ ភេទស្រី អាយុ៣២ឆ្នាំនៅក្រុមទី១៩ភូមិវត្តរំដួល សង្កាត់ ចំការសំរោងក្រុងបាត់ដំបង ខេត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណធ្វេីសកម្មភាពគាស់ទ្វារចូល​លួច​យកទ្រព្យសម្បត្តិមួយចំនួនដូចខាងលេី។ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់ជន​រងគ្រោះភ្លាមលោកស្នង ការបានដាក់បទបញ្ជាជាបន្ទាន់ដល់ផែនជំនាញនិងអធិការនគរ​បាលក្រុងបាត់ ដំបងឲ្យធ្វេីការស្រាវជ្រាវលេីករណីនេះរហូតដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៣ខែ កក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានបង្រ្កាបឃាត់ខ្លួនជនសង័្សយដែលធ្វេី សកម្មភាព និងដកហូតទ្រព្យសម្បត្តិប្រគល់ជូនជនរងគ្រោះវិញ។

លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង័្ស យ​រូបនេះ ត្រូវបានកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញ ដេីម្បីចាត់ការបន្តតាមច្បាប់៕/B