Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​គិត​មកដល់​ថ្ងៃនេះ មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ចំនួន ២៣៦​នាក់ ក្នុងចំណោម ៣៧៣​នាក់ ព្រម​ទទួលយក​ប្រាក់​បំណាច់​ប​ញ្ច​ប់​កិច្ចសន្យាការងារ

Views: 1

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ គិត​មកដល់​ថ្ងៃនេះ មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ សរុប​ចំនួន ២៣៦ នាក់ ក្នុងចំណោម ៣៧៣ នាក់ បាន​យល់ព្រម​ទទួលយក​ការទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក​មិន​ព្រម​ទទួលយក​សំណង នៅសល់​ត្រឹម ១៣៧ រូប​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ចំនួន ៣​រូប បន្ថែមទៀត ក្នុងចំណោម​អតីត​បុគ្គលិក ដែល​មិនទាន់​ឯកភាព​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា បានមក​ទទួលយក​ដំណោះស្រាយ តាមរយៈ​ការធ្វើ​លិខិត​ព្រមព្រៀង​ទទួលយក​ប្រាក់​បំណាច់​ប​ញ្ច​ប់​កិច្ចសន្យាការងារ ពី​ក្រុមហ៊ុន​រួចហើយ​។

​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹង​ដែរ​ថាៈ នាពេល​កន្លងមក មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ បានធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ ជាមួយ​តំណាង​ក្រុមហ៊ុន ហើយ​ពិនិត្យឃើញថា ការទូទាត់​ចំនួន ៤​ចំណុច គឺ​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការបញ្ឈប់​ពី​ការងារ​រួម​។

​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ត្រៀមខ្លួន ដើម្បី​ជួយ​សម្របសម្រួល​ពាក់ព័ន្ធ​នឹង​ការជួយ​ស្វែងរក​ឱកាស​ការងារ​ថ្មី សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ផងដែរ​៕/V​

Post navigation