Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គិតមកដល់ថ្ងៃទី ២៧ ខែមករាមន្រ្តីដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលកើនដល់ ចំនួន ២២៣៧៥ រូប ស្មើនឹង៩៧.៨៦ភាគរយ

Views: 8

ដោយ៖ដេប៉ូ /ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងការធ្វើ បច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៤ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ គិតមកដល់ថ្ងៃទី ២៧ ខែមករានេះមន្រ្តីដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនដល់ ចំនួន ២២៣៧៥ រូប ស្មើនឹង៩៧.៨៦ភាគរយ ហើយ។ បើតាម នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន៣៨ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២២៣៧៥ រូប ស្មើនឹង៩៧.៨៦ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២៨៦៤ រូប។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៧នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមកប្រកាសបញ្ចប់ ១០០ភាគរយផងដែរ៕srn/R

Post navigation