Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គិតត្រឹម៩ខែឆ្នាំនេះ ក្រុមហ៊ុនថ្មីចំនួន១៥០ សម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជាស្មើទំហំទឹកប្រាក់ប្រមាណ ៣.៥០០លានដុល្លារ

Views: 9

ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានលើកឡើងថា គិតចាប់ពីខែមករា រហូតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគចំនួនប្រមាណ១៥០គម្រោង គិតជាទឹកប្រាក់ចំនួនប្រមាណ ៣.៥០០លានដុល្លារអាម៉េរិក។

ប្រភពដដែល បានឲ្យដឹងទៀតថា ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១កន្លងទៅ មានកំណើនចំនួន ១៦គម្រោង ស្មើទំហំវិនិយោគប្រមាណ ១០១លានដុល្លារ។ គម្រោងវិនិយោគចំនួន ១៥០គម្រោងនៅឆ្នាំនេះ ភាគច្រើនជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

សូមជម្រាបថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកប្រមាណ ៥១ភាគរយ នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២៕

Post navigation