Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសង់អគារថ្មី នៃរដ្ឋបាលខេត្តព្រះសីហនុ បានកម្ពស់ដល់ ៣ ជាន់ហើយ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់អគារថ្មី នៃរដ្ឋបាលខេត្តព្រះសីហនុ នៅលើទីតាំងចាស់ កម្ពស់ ៤ ជាន់ មានផ្ទៃក្រឡាសរុប ៤៤.០៩៣ ម៉ែត្រក្រឡា ដែលគ្រោងសាងសង់ឱ្យបានរួចរាល់ ក្នុងរយៈពេល ១៨ ខែ បន្ទាប់ពីពេលបើការដ្ឋាន សាងសង់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ មកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អនុវត្តបាន ៧៥ ភាគរយ នៃគ្រឿងបង្គំសំណង់អគារកម្ពស់ ៤ ជាន់នេះហើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងថាៈ គម្រោងសាង សង់អគារថ្មី នៃរដ្ឋបាលខេត្តព្រះសីហនុ មកដល់ពេលនេះ គ្រោងអគារសាងសង់ឡើង ផុតពីដី បានកម្ពស់បីជាន់ហើយ បើគិតជាភាគរយ គឺមិនទាន់ច្រើនទេ។

លោក ហង្ស វិរៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ ការសាងសង់អគាររដ្ឋបាល សាលាខេត្តព្រះសីហនុ ឡើងបានកម្ពស់ ៣ ជាន់ហើយ សម្រាប់គ្រឿងបង្គំ នៃអគារកម្ពស់ ៥ ជាន់ (គិតទាំងដំបូល) នេះ គ្រោងអគារនេះ អាចនឹងរួចរាល់ ក្នុងរយៈពេលពីរខែទៀត ដោយពេលនេះ អនុវត្តបានលទ្ធផលប្រមាណជា ៧៥ ភាគរយហើយ។

គម្រោងសាងសង់អគាររដ្ឋបាល សាលាខេត្តព្រះសីហនុថ្មី នៅលើទីតាំងចាស់ បានចាប់ ផ្តើមដំណើរការ សាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែមីនា  ដោយគ្រោងធ្វើឱ្យរួច ក្នុងរយៈពេល ១៨ខែ។ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ មានផ្ទៃក្រឡាសរុប ៤៤.០៩៣ ម៉ែត្រក្រឡា កម្ពស់៤ជាន់។

សូមរំលឹកឱ្យដឹងថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ចាស់ មានទំហំតូច និងមាន សភាពចាស់ ទ្រុឌទ្រោម មិនអាចបំពេញតម្រូវការ ស្ថានភាពការងារបច្ចុប្បន្នបាន ទើបរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសាងសង់អគាររដ្ឋបាល សាលាខេត្តព្រះសីហនុថ្មី នៅលើទីតាំងដដែល មានទំហំធំជាងមុន ងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសមជាខេត្តតំបន់សេដ្ឋកិច្ច ពិសេស គំរូពហុបំណង។
នៅក្នុងពេលកំពុងដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវប្រើ រយៈពេលចំនួន ១៨ខែនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការផ្លាស់ប្តូរទីតាំងបំពេញ ការងារ រដ្ឋបាលប្រចាំថ្ងៃ និងការបម្រើសេវា ជូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្នទៅទីតាំង ថ្មី ស្ថិតនៅផ្លូវលេខ១០៣២ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ V / N

Post navigation