Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសង់ស្ថានីយបូមទឹក ចេញពីក្រុង នៅគីឡូម៉ែត្រលេខ៩ គ្រោងធ្វើឱ្យរួច មុនពេលភ្លៀងរដូវវស្សាមកដល់

Views: 3

ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ស្ថានីយបូមទឹក ចេញពីក្រុង នៅគីឡូម៉ែត្រ លេខ៩ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមអនុវត្ត កាលពីចុងឆ្នាំ ២០២២ គ្រោងធ្វើឱ្យរួចរាល់ និងប្រើប្រាស់បាន នៅមុនពេលភ្លៀង រដូវវស្សាមកដល់ ជាស្ថានីយបំពាក់ដោយម៉ូទ័រធំៗ ប្រើអគ្គិសនីចំនួន ៥ គ្រឿង។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងសាងសង់ស្ថានីយបូមទឹក គីឡូគីឡូម៉ែត្រលេខ៩ ពេលនេះ កំពុងបន្តបុកគ្រឹះ និងខួងផ្លូវជាតិលេខ៥ ដើម្បីដាក់បំពង់ ។ ស្ថានីយបូមទឹកថ្មីនេះ តាមគម្រោងដាក់ម៉ូទ័របូមទឹកខ្នាតធំ ដើរដោយថាមពលអគ្គិសនី​ចំនួន ៥ គ្រឿង សម្រាប់បូមទឹកភ្លៀង និងទឹកសំណល់ ពីការប្រើប្រាស់ចេញ ពីប្រឡាយអូរវែង ទម្លាក់ចូលទៅទន្លេសាប។

លោកអភិបាលខណ្ឌ បាននិយាយឱ្យដឹងទៀតថាៈ ស្ថានីយបូមទឹកដែលជាគម្រោងរបស់ រដ្ឋបាលរាជធានីភ្នំពេញនេះ គ្រោងធ្វើឱ្យបានរួចរាល់ នៅមុនពេលរដូវភ្លៀង ធ្លាក់ជោកជាំ មកដល់។ ជាមួយនឹងការសាងសង់ស្ថានីយនេះ ប្រឡាយនាំទឹក ប្រវែងប្រមាណជា ៣០០ ម៉ែត្រ មានទទឹងជាង ១០ ម៉ែត្រ នៅពីក្រោយស្ថានីយនេះ ក្នុងគម្រោងបុកស៊ីផាយ និងក៏មានសាងសង់ផ្លូវថ្មី នៅតាមមាត់ប្រឡាយនេះ ដោយភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៥ ទៅផ្លូវសាលាកីឡាផងដែរ។

លោក ឯក ឃុនដឿន រំពឹងទុកថាៈ នៅពេលស្ថានីយថ្មីនេះធ្វើរួច បញ្ហាទឹកលិចនៅប្រឡាយ អូរវែង ជាពិសេសនៅក្នុងសង្កាត់ស្វាយប៉ាក នឹងត្រូវបានដោះស្រាយហើយ។ ប្រឡាយ អូរវែង ទទួលទឹកមួយផ្នែក ពីស្ថានីយបូមទឹកទួលគោក (ផ្លូវ៧០) ទឹកចេញពីតំបន់បឹងកក់ និងទឹកពីប្រឡាយបាក់ទូក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង កាលពីពេល កន្លងទៅថ្មីៗនេះថា គម្រោងសាងសង់ស្ថានីយបូមទឹក គីឡូម៉ែត្រ៩ ឡើងវិញនេះ គ្រោង ធ្វើឱ្យរួចនៅដើមរដូវវស្សា ឆ្នាំ២០២៣ នេះ៕/V/R

Post navigation